ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ:ជាបណ្ដោះអាសន្ន ខេត្តកំពង់ស្ពឺមេដាយនាំមុខគេ

44


ភ្នំពេញ:ការប្រកួតកីឡាសិស្សលើកទី១(The 1st National School Games)កំពុងតែដំណើរការទៅបាន
យ៉ាងល្អហើយមកទល់ពេលនេះប្រភេទកីឡាខ្លះបានបញ្ចប់ទៅហើយ ។
ជាបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី១២មិថុនាក្នុងចំណោមរាជធានី-ខេត្តទាំង២៥ដែលចូលរួមនោះ៨រាជធានី-ខេត្តហើយដែលដណ្ដើមបានមេដាយក្នុងនោះជាបណ្ដោះអាសន្នខេត្តកំពង់ស្ពឺដណ្ដើមបានមេដាយច្រើនជាងគេ ។
តាមតារាងមេដាយដែលបញ្ចេញឲ្យដឹងពីនាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស-និស្សិតនោះខេត្តកំពង់ស្ពឺរក
បានមេដាយចំនួន៩គ្រឿងគឺមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង ។ ខេត្តស្ទឹងត្រែងដែលឈរនៅ
លំដាប់ទី២នោះដណ្ដើមបានមេដាយសរុបចំនួន៦គ្រឿងគឺមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ។
ខេត្តប៉ៃលិនឈរនៅលំដាប់ថ្នាក់ទី៣ដណ្ដើមបានមេដាយ៤គ្រឿងគឺមាស២គ្រឿង ប្រាក់១គ្រឿង និង សំរិទ្ធ
១ គ្រឿង ។ខេត្តបន្ទាយមានជ័យដណ្ដើមបានមេដាយ៥គ្រឿងគឺមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿង ។ខេត្ត
ត្បូងឃ្មំដណ្ដើមបានមេដាយ៥គ្រៃងគឺប្រាក់១គ្រឿង និងសំរិទ្ធ៤គ្រឿង ។
រាជធានីភ្នំពេញដណ្ដើមបានមេដាយ៣គ្រឿងគឺមេដាតប្រាក់១គ្រឿង សំរិទ្ធ២គ្រឿង ។ ខេត្តតាកែវដណ្ដើមបាន
មេដាយសំរិទ្ធ៤គ្រឿង និងខេត្តកណ្ដាលដណ្ដើមបានមេដាយសំរិទ្ធ៣គ្រឿង ។ ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី
១ នេះមានមេដាយសរុបចំនួន៦៧៩គ្រឿងក្នុងនោះមេដាយមាស២១៩គ្រឿង មេដាយប្រាក់២១៩គ្រឿង និងមេដាយសំ
រិទ្ធចំនួន២៤១គ្រឿង ។
ប្រភេទកីឡាចំនួន១១ ដែលមានចំនួន៩៥វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត ។ កីឡាករ-កីឡាការិនីដែលចូលរួម
ប្រកួតមានចំនួន៣.៣៩០នាក់ដោយមិនរាប់បញ្ចូលនូវនាយបេសកកម្ម មន្ត្រីដឹកនាំ និងគ្រូបង្វឹក ។


អត្ថបទដែលជាប់ទាក់ទង