ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់៖ ក្នុងដំណើរទស្សនះកិច្ច៤ថ្ងៃនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងនានាជា ច្រើន ដើម្បីអភិវឌ្ឍន៏សហគមន៏ខ្មែរឥស្លាម

16


ភ្នំពេញ៖​ បន្ទាប់ពីបានបំពេញបេសកកម្មប្រកបដោយជោគជ័យ​ នៅប្រទេសសិង្ហបុរី រយៈពេល​៤​ ថ្ងៃ ដឹកនាំដោយលោក ឧកញ៉ា​អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស​ និង​ គគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត បានអញ្ជេីញនិវជេីញនិវត្តមកដល់មាតុប្រទេសវិញហើយ កកាលពីរាត្រីថ្ងៃពុធ១០ កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃ ទី១២​ ខែមិថុនា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងដំណើរទស្សនះកិច្ច រយៈពេល៤ថ្ងៃនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងនានាជាច្រើន ដើម្បីអភិវឌ្ឍន៏ ជូនដល់សហគមន៏ខ្មែរឥស្លាម ឲ្យមាន ការរីកចម្រើនទៅថ្ងៃអនាគត ​ ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងដំណើរទស្សនកិច្ចនោះថា៖ ​ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ រូបលោក រួមនិងគណៈប្រតិភូកម្ពុជា ជាច្រើនរូបទៀត បានឆ្ពោះទៅ កាន់ប្រទេសសិង្ហបុរី​ ដេីម្បីទស្សនកិច្ច​ និង​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ លេីការងារមនុស្សធម៌​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ បច្ចេកទេ ស​គ្រប់គ្រងវិស័យ​ឥស្លាមនានា។ ក្នុងនោះ​ នៅរសៀលថ្ងៃទី ១០ មិថុនា ២០១៩ រូបលោក ក៏ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក បណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងវិស័យឥស្លាម ជាពិសេស ការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាលផងដែរ និងបានអបអរសាទរកម្ពុជាចូលជាសមាជិកភាព “MABIMS” ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការ​​ថ្នាក់រដ្ឋមន្រ្តី​ទទួ​ល​បន្ទុកកិច្ចការសាសនាឥស្លាម ដែលមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី​ ដែល​​ឆ្នាំ​នេះ​ សិង្ហបុរីជាម្ចាស់ផ្ទះ។

លោកក៏បានរំលឹកថា៖ MABIMS ត្រូវបានបង្កើតឡើងនៅ​ថ្ងៃ​ទី ៧ សីហា ១៩៨៩ នៅបនៅប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ​ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទ​ពិសោធន៌​​ និងដោះ​​ស្រា​យបញ្ហា​​កិច្ច​ការ​​​សាស​​នា​ឥស្លាមទូទៅ ដោយ​​មិនជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុង ដល់​​ប្រទេសជាសមាជិក។

លោកឲ្យដឹងទៀតថា៖ នៅព្រឹកថ្ងៃទី១១ មិថុនា ២០១៩ រូបលោក ក៏បាន អញ្ជើញចូលជួបពិភាក្សាការងារ និង សហប្រតិបត្តិការជាមួយ លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី ដែលជាសមាគមចាស់ជាងគេ បានដំណើរជាង ៨៧ ឆ្នាំ លើវិស័យមនុស្សធម៌ សិក្សាធិការ សុខុមាលភាព និង ឃោសនាអប់រំ។ សម្រាប់កម្ពុជា លោកបណ្ឌិតប្រធានសមាគម ក៏បានសន្យាបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសាងសង់វិហារ សាលារៀន ផ្តល់អាហារូបករណ៍សិក្សានៅសិង្ហបុរី អណ្តូងទឹក សង្រ្គោះបន្ទាន់ ទឹកជំនន់ជាដើម។
លោកបានបន្ដថា៖​ នៅរសៀលថ្ងៃទី ១១ មិថុនា ២០១៩ រូបលោក​ក៏បានចូលជួបពិភាក្សាការងារ​ ជាមួយ​ លោកបណ្ឌិត Tuan Haji Dr. Mohamed Fatris Bin Bakaram ចាងហ្វាង និងជាគណៈដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាមសិង្ហបុរី​ (MUIS) ដែលជាស្ថាប័នកំពូលឥស្លាមសិង្ហបុរី។
ក្នុងឱកាសនោះដែរ លោកចាងហ្វាងក្រុមប្រឹក្សាឥស្លាមសិង្ហបុរី​ ក៏បានឯកភាពគាំទ្រយ៉ាងពេញទំហឹង​ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស ឲ្យកាន់តែបានល្អប្រសើរឡើង​ នូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល ខណៈដែល​ MUIS មានបទពិសោធន៍លើកិច្ចខាងលើជាង ៥០ឆ្នាំ​ មកហេីយ។
ជាមួយគ្នានេះ លោកបណ្ឌិត​ ចាងហ្វាង​ MUIS ក៏បានថ្លែងអបអរដល់សហគមន៌ឥស្លាមទូទាំងប្រទេស ដែលបានរស់នៅប្រកបដោយសុខសន្តិភាព និង សុខដុមនីយកម្មដោយគ្មានការរើសអើងជម្លោះជាតិសាសន៌ គោរពស្រឡាញ់គ្នា ក្រោម ម្លប់ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យមានតំណាងជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធិសេរីភាពពេញ លេញតាមជំនឿសាសនារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង