ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពួកឧទ្ទាមហ៊ូទី វាយប្រហារលើព្រលានយន្តហោះអាប់ហា របស់អារ៉ាប៊ីសាអូឌីត

34


បណ្តាញទូរទស្សន៍អាល់ម៉ាសរ៉ារ៉ាទូរទស្សន៍យេម៉ែនបានរាយការណ៍ កាលពីថ្ងៃពុធថា ពួកឧទ្ទាមហ៊ូទីបានប្រើប្រាស់កាំជ្រួចមីស៊ីលបានធ្វើការវាយប្រហារលើព្រលានយន្តហោះអាប់ហាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

បណ្តាញទូរទស្សន៍អាល់ម៉ាសរ៉ារ៉ាទូរទស្សន៍យេម៉ែនបានរាយការណ៍កាលពីថ្ងៃពុធថា ពួកឧទ្ទាមហ៊ូបានធ្វើការវាយប្រហារលើព្រលានយន្តហោះអាប់ហា ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយកាំជ្រួចមីស៊ីល។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថាក្រុមចម្រុះដែលដឹកនាំ ដោយអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជាក់កាលពីថ្ងៃពុធថាមនុស្ស 26 នាក់បានរងរបួសដោយសារការវាយប្រហារដោយមីស៊ីល ដែលធ្វើឡើងដោយក្រុមហ៊ូទី។

ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងការពារដែនអាកាសរបស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានស្ទាក់ចាប់យន្តហោះពីរគ្រឿង ដែលបានចាប់ផ្តើមដោយពួកឧទ្ទាមមកពីចលនា Ansar Allah ដែលជាផ្នែកមួយនៃ Houthis នៅលើមូលដ្ឋានអាកាសរបស់ខ្លួន នៅតាមព្រំដែនភាគខាងត្បូងរបស់ប្រទេស។

យេម៉ែនជាប្រទេសតូចមួយនៅភាគខាងត្បូងនៃឧបទ្វីបអារ៉ាប់ ត្រូវបានលេបត្របាក់នៅក្នុងជម្លោះប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាល ដែលដឹកនាំដោយប្រធានាធិបតី Abdrabuh Mansour Hadi និងចលនាឧទ្ទាម Houthi អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុម Houthis តាមសំណើរបស់ហាឌីចាប់តាំងពីខែមីនាឆ្នាំ 2015 មក។ ជម្លោះនេះបានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង