ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញបាននឹងកំពុងធ្វើឡើងនៅសាលារាជធានី ក្រោមអធិបតីភាពសម្ដេចស ខេង

69
ភ្នំពេញ៖ ខណៈនេះពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញបាននឹងកំពុងធ្វើឡើងនៅសាលារាជធានីក្រោមអធិបតីភាពសម្ដេច ក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
    ពិធីនេះត្រូវបានប្រកាសអោយលោកប៉ា សុជាតិវង្សដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញធ្វើជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប។
  គួរបញ្ជាក់ថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ប្រសើរ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ សរុបលទ្ធផលបោៈឆ្នោតខណ្ឌ គណបក្សប្រជាជនកម្ពុជាចំនួន៨៨៦/៨៧៨ ក្នុងនោះគណបក្សហ្វុនស៊ិនប៉ិចបាន៧ , គណបក្សខ្មែររួបរួមជាតិបានចំនួន១ សញ្ជាតិកម្ពុជា ១ ,មិនបានការ ១ ។គិតជាអាសនៈ គណបក្សប្រជាជនកម្ពុជាចំនូន២៦៨/២៧០ គណបក្សហ្វុនស៊ិនប៉ិចបាន១ និងគណបក្សខ្មែររួបរួមជាតិបានចំនួន១៕
អត្ថបទដែលជាប់ទាក់ទង