ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាឈ្នះប៉ាគីស្ថានក្រៅដី២ទល់១

46


ភ្នំពេញ:ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទីបំផុតបានទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២ ក្រោយពីឈ្នះនៅវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) គឺបន្តយកឈ្នះ ប៉ាគីស្ថាន លទ្ធផល ២ទល់១នាយប់ថ្ងៃទី១១មិថុនា។
នៅក្នុងការប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានបើកការនាំមុខមុន ដោយកីឡាករ Hassan Bashirដោយទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី១៨ហើយលទ្ធផល១ទល់០នេះនៅរក្សារហុតចប់តង់ទី១។ការប្រកួតធ្វើនៅទីលាននៃកីឡដ្ឋាន Hamad bin Khalifa Stadium ។
ចូលដល់វគ្គទី២ការប្រកួតកាន់តែស្វិតស្វាញដោយប៉ាគីស្ថានត្រូវការគ្រាប់បាល់បន្ថែមជាចាំបាច់បែរជាភ្លាត់ស្នៀតធ្វើឲ្យកម្ពុជា តាមស្មើបានសម្រេចនៅនាទី៦៤ ដោយកីឡាករ កែវ សុខផេង។
ការប្រកួតកាន់តែអូសបន្លាយរហូតដល់ជិតចប់ការប្រកួតទៅហើយនោះកីឡាករ រ៊ឺង ប៊ុនហៀង ដែលត្រូវបានផ្លាស់ប្ដូរចូលនោះបានរកគ្រាប់ជ័យជម្នះឲ្យកម្ពុជានៅនាទី៨៩និងបានរក្សាលទ្ធផល២ទល់១នេះរហូតដល់ចប់ការប្រកួត។ សូមបញ្ជាក់ថាកាលលេងនៅក្នុងទឹកដីកម្ពុជាឈ្នះប៉ាគីស្ថាន២ទល់០ ។ជ័យជម្នះនេះផងដែរ នឹងធ្វើឲ្យកម្ពុជាទទួលបានកៅអីឡើងទៅប្រកួតជុំបន្ត ។

អត្ថបទដែលជាប់ទាក់ទង