ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះយោធាឥណ្ឌា AN-32 ដឹកមនុស្ស១៣នាក់ ដែលធ្លាក់មួយសប្ដាហ៍មុន នោះ រកឃើញហើយ

15


កងទ័ពឥណ្ឌាបានប្រកាសថា យន្តហោះយោធាដឹកជញ្ជូន​​ធុន AN-32 ដែលធ្លាក់កាលពីជាងមួយសប្តាហ៍មុន ត្រូវបានគេរកឃើញបំណែករបស់វាហើយ។ នេះយោងតាមការដកស្រង់ការ​ផ្សាយ​​ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមិថុនា យន្តហោះ បានចេញដំណើរពីរដ្ឋ Jorhat ដើម្បីឆ្ពោះទៅកាន់រដ្ឋ Arunachal Pradesh ដែលនៅក្បែរគ្នា ហើយត្រូវចុះចតនៅព្រលានយន្តហោះយោធាមួយកន្លែង នៅក្បែរភូមិឈ្មោះថា Mechuka នា​មួយ​​ម៉ោង​ក្រោយ ប៉ុន្តែការ​​ទាក់ទងជាមួយយន្តហោះ ក៏ស្រាប់បានដាច់ ដែលជាហេតុនាំឲ្យមាន ការចេញប្រតិបត្តិការរុករកទ្រង់ទ្រាយធំភ្លាមៗ។

យន្តហោះខាងលើត្រូវបានប្រទះឃើញ ក្នុងតំបន់មួយនៃរដ្ឋ Arunachal Pradesh នៅរយៈកម្ពស់ប្រមាណ៣៦០០ម៉ែត្រ ដោយ​ឧទ្ធម្ភាគចក្រធុន Mi-17 របស់ទ័ពអាកាសឥណ្ឌា ដែលកំពុងតែធ្វើការរុករកកន្លែងវាធ្លាក់។ ការរកឃើញនេះ កើតមានឡើងនៅ​ថ្ងៃទី៨ បន្ទាប់ពីយន្តហោះប្រភេទដឹកជញ្ជូន AN-32 មួយគ្រឿងនោះ ដែលមានផ្ទុកមនុស្ស១៣នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា​៕

អត្ថបទដែលជាប់ទាក់ទង