ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកល្អក់ដែលទើបផ្លាស់ប្ដូរមកថ្មីត្រូវជនវិកលចរិតចាក់អោយរងរបួសមួយកាំបិតខណៈដេញចាប់ជនវិកលចរិតនោះ ហើយរអិលរដួល

42

ភ្នំពេញ៖មន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី១ខណ្ឌទួលគោកដែលទើបផ្លាស់ប្ដូរមកថ្មីបានរងរបួសមួយកាំបិតខណៈដែលមន្ត្រីរូបនេះដេញចាប់ជនវិកលចរិតហើយបានរដួលទើបត្រូវជនវិកលចរិតចរិតនោះចាក់មួយកាំបិតបណ្ដាលឲ្យរបួសតែម្តងហើយក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។

  ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ម៉ោង៨និង០០នាទីលេីសួនច្បារអតីតតោពីរ​ (បច្ចប្បន្នសួនព្រះភិរុណ)​ ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។

  ជនរងគ្រោះឈ្នោះអៀងរ៉ាជជាមន្រ្តីប៉ុស្តិ៍ទឹកល្អក់ទី១ទទើបមកថ្មីបានរងរបួសមួយកកំបិតត្រូវក្រោមបោះដៃផុត។

   ប្រភពព័ត៌មានបានអោយដឹងថាថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង៨ព្រឹកលោកអៀងរ៉ាមន្រ្តីប៉ុស្តិ៍ទេីបមកថ្មីបានទៅដេញជនវិកលចរិកដេីរលេីសួនច្បារអតីតតោពីរ​ (បច្ចប្បន្នសួនព្រះភិរុណ)​ ពេលរត់ដេញនះក៏បានរអិលជេីងដួលហេីយត្រូវបានជនវិកលចរិកនោះត្រលប់មកវិញចាក់នឹងកាំបិតមួយកំបិតត្រូវក្រោមបោះដៃផុតបណ្តាលអោយរងរបួសតែម្តង។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ូលីសឃាត់ភ្លាមដែរហើយក្រោយមកបានបំពេញឯកសារបញ្ជូនទៅមន្ទីរសង្គមកិច្ចបន្តទៀត។

    គួរបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមគណបក្សសង្កាត់និងចៅសង្កាត់ទឹកល្អក់ទី១បានជួយឧបត្ថម្ភថវិកា២០០.០០០៛ហើយនៅរសៀលៃថ្ងទី១០ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង១៥រសៀលលោកឯកឃុនដឿនអភិបាលខណ្ឌទួលគោកក៏បានអញ្ជេីញសួរសុខទុក្ខលោកអៀមរ៉ាមន្ត្រីនគរបាលសង្កាត់ទឹកល្អក់ទី១​​ ព្រមទាំងនាំថវិកាឧបត្ថម្ភ១

ជាថវិកា១០០$ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង