ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារបច្ចេកទេស ចុះវាស់វែងនិង កំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯកចុះវាស់វែងនិងកំណត់ព្រំដីចាប់ពីថ្ងៃទី១០ខែមិថុនាតទៅ

51

ភ្នំពេញ៖ក្រុមការងារបច្ចេកទេសចុះវាស់វែងនិងកំណត់ព្រំដីក្នុងបឹងជើងឯកស្ថិតនៅក្នុងខណ្ឌមានជ័យខណ្ឌដង្កោរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនចាប់ពីថ្ងៃទី១០ខែមិថុនាតទៅនិងបានសូមអោយសាធារណៈជននិងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងដីធ្លីតំបន់ខាងលើចូលរួមសហការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

   នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការវាស់វែងនិងការកំណត់ព្រំដីក្នុងបឹងជើងឯកស្ថិតនៅក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញដែលក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖

   យោងលិខិតលេខ៧៤៩ណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រីសេចក្តីសម្រេចលេខ០៥៤ចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ស្តីពីការបង្កើតគណៈកម្មការដឹកនាំអនុវត្តលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ត្រីសេចក្តី

សម្រេចលេខ០៥៥សសរចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចុះវាស់វែងនិងកំណត់ព្រំដីក្នុងបឹងជើងឯកស្ថិតនៅក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល។

  រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជននិងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីដែលស្ថិតនៅក្នុងផ្ទៃបឹងជើងឯកក្នុងភូមិសាស្ត្រខណ្ឌមានជ័យនិងខណ្ឌដង្កោរាជធានីភ្នំពេញក្រុងតាខ្មៅខេត្តកណ្ដាលឲ្យបានជ្រាបថាក្រុមការងារបច្ចេកទេសចុះវាស់វែងនិងកំណត់ព្រំដីបឹងជើងឯកនៃគណៈកម្មាធិការដឹកនាំអនុវត្តលិខិតលេខ៧៤៩សជណចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងចុះបំពេញការងារដូចខាងក្រោម៖

ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតាដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍនិងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតាដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍។

ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯងទំហំ១៨១ហិកតាដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ

ចុះសិក្សានិងវាស់វែងកំណត់និយាមកាបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅទីតាំងបឹងជើងឯក។

  ក្រុមការងារបច្ចេកទេសចុះវាស់វែងនិងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯកនិងចុះអនុវត្តការងារខាងលើចាប់ពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នេះតទៅ។

ទទួលបានសេក្តីជូនដំណឹងនេះសូមសាធារណៈជននិងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងដីធ្លីតំបន់ជើងឯកដូចមានផែនទីភ្ជាប់អញ្ជើញចូលរួមសហការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង