ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនដាវ ឈ្នះមេដាយមាស១ និងប្រាក់១ក្នុងការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី

43


​ភ្នំពេញ:លោកសុខអាងជាគ្រូបង្វឹកកីឡាគុនដាវបានរាយការណ៍ពីប្រទេសសឹង្ហបូរីថាកីឡាការិនីគុនដាវកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងនិងប្រាក់១គ្រឿងសម្រាប់វិញ្ញាសាក្រុមក្នុងការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីឆ្នាំ២០១៩ នៅប្រទេសសឹង្ហបូរី។

​លោកបន្តថា ជ័យលាភីដែលទទួលបានខាងលើបានមកពីវិញ្ញាសានារីដាវធំក្រុមសម្រាប់មេដាយមាស ដោយក្រុមចូលរួមសរុបទាំងអស់៦ក្រុមនិងចំពោះមេដាយប្រាក់១គ្រឿងទៀតគឺទទួលបានមកពីវិញ្ញាសានារីដាវកាប់ជាក្រុម។

លោកអះអាងថានេះជាការរំពឹងទុកនិងជាការត្រៀមទុកជាមុនតាំងពីឆ្នាំ២០១៨ដោយផ្អែកលើផែនការមេរបស់សហព័ន្ធ ពោលគឺផែនការមេដែលមានរយៈពេល៥ឆ្នាំចាប់ផ្ដើមពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

ហើយជាលទ្ធផលនៃការអនុវត្តលើផែនការនេះយើងទទួលបានសមិទ្ធផលល្អៗជាបន្ដបន្ទាប់ដោយឆ្លុះបង្ហាញតាមរយះការទទួលបានមេដាយប្រាក់១និងមេដាយសំរិទ្ធិ២នៅឆ្នាំ២០១៧។នៅឆ្នាំ២០១៨គុនដាវកម្ពុជាដណ្ដើមបានមេដាយប្រាក់១និងបង្កើនមេដាយសំរិទ្ធដល់ទៅ៣គ្រឿងក្នុងព្រឹត្តិការណ៍ដូចគ្នានេះដែរហើយឆ្នាំនេះកីឡាគុនដាវបានសម្រេចគោលដៅដោយទទួលបានមេដាយមាស១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង។

នេះជាលទ្ធផលដែលមិនគួរឲ្យជឿសម្រាប់អត្តពលិករបស់យើងជាពិសេសការចូលរួមប្រកួតលើកនេះយើងជួបប្រទះបញ្ហាជាច្រើនលើសម្ភារៈប្រកួត ដែលស្ដែងចេញពីភាពខ្វះខាតរបស់អត្តពលិក និងសហព័ន្ធ។កង្វះខាតសម្ភារៈ វាបានធ្វើឲ្យកម្ពុជាបាត់បង់ពិន្ទុជាច្រើននាពេលប្រកួតដោយសារសម្ភារៈទាំងនោះខូចនិងបាត់បង់លទ្ធភាពប្រើប្រាស់ប្រកួតបន្ដ។

កីឡាគុនដាវជាប្រភេទកីឡាអូឡាំពិកសម្រាប់អភិជនឬអ្នកមានក្នុងប្រទេសអភិវឌ្ឍន៍និងមានប្រវត្តិដើមពីបណ្ដាលប្រទេសលោកខាងលិច។ សម្ភារៈសម្រាប់កីឡានេះមានតម្លៃថ្លៃ និងគ្មានលក់នៅប្រទេសកម្ពុជាយផង សូម្បីតែស្បែកជើង និងស្រោមជើងប្រកួតក៏គ្មានលក់ដែរ។

កីឡានេះត្រូវបានជ្រៀបចូលមកប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំងមកម្ល៉េះហើយកាលនោះអតីត

កីឡាករ-កីឡាការិនីភាពច្រើនគឺជាខ្សែរាជវង្សនិងអភិជនប៉ុន្ដែក្នុងពេលបច្ចុប្បន្នអត្តពលិករបស់យើងទាំងអស់សុទ្ធ

សឹងជាយុវជនស្ថិតក្នុងគ្រួសារក្រីក្រ និងក្មេងកំព្រា បូករួមទាំងសហព័ន្ធក៏ពុំទាន់មានថវិកាគ្រប់គ្រាន់ ដូច្នេះ រាល់ពេលចេញប្រកួតម្ដងៗ កង្វះខាតថវិកា និងសម្ភារៈតែងតែជាបញ្ហាចម្បងរបស់ពួកយើង។

ការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីឆ្នាំ២០១៩ឆ្នាំ២០១៩នៅប្រទេសសឹង្ហបូរីមានការចូលរួមពីវិទ្យាស្ថានអប់រំចំនួន១៨វិទ្យាស្ថាននិងអត្តពលិកចុះឈ្មោះប្រកួតសរុបទាំងអស់១៧៣នាក់ក្ដីស្រមៃរបស់សហព័ន្ធកីឡាគុនដាវកម្ពុជាគឺអាចទទួលបានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤និងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង