ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគនិងអ្នកការទូតបារាំង នៅអាស៊ាន មកជួបជុំគ្នានៅភ្នំពេញ ដើម្បីពិភាក្សាពីទស្សនវិស័យ របស់បារាំងនៅក្នុងតំបន់

22

ក្រុម​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ប្រទេស​បារាំង បាន​រៀបចំ​វេទិកា​អាស៊ាន​របស់​ខ្លួនជា​លើកដំបូង​នៅរាជធានីភ្នំពេញ​កាលពី​ថ្ងៃ​ទី៦​ និង​ទី៧ ខែមិ​ថុនា ដោយ​មាន​អ្ន​ក​ចូ​ល​រួមជាង​១៨​០​នាក់​។ ធុរ​ជន និង​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រ​ទេសមួយ​ឬ​ច្រើន​នៅ​អាស៊ាន ឬ​ដែល​មាន​ចំណាប់អា​រម្ម​ណ៍​ចំពោះតំ​បន់​អាស៊ាន បាន​ផ្លាស់​ប្តូរ​មតិយោ​បល់​គ្នាអំពី​កាលានុវត្ត​ភាព​នានាស​ម្រាប់​ក្រុម​ហ៊ុន​បា​រាំង ព្រម​ទាំង​ពី​យុទ្ធ​សាស្រ្ត និង​ទស្សនវិ​ស័យ​បច្ចុ​ប្បន្ន និង​អនា​គត​។ នេះបើតាមការប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី៨មិថុនា។

ស្រ​ប​ពេលជាមួយគ្នា​នេះផ​ង​ដែរ ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំនៅ​តាម​ប្រទេស​សមា​ជិកអា​ស៊ាន​ក៏​បាន​មកជួបប្រជុំគ្នា​ជាលើក​ដំបូង នៅភ្នំពេញក្នុងក្របខ័ណ្ឌនៃ សិក្ខាសាលាប្រចាំឆ្នាំរបស់ពួកគេ ដើម្បី​ពិភា​ក្សា​អំពី​ការវិវឌ្ឍផ្នែ​កន​យោបា​យ និង​សេដ្ឋកិច្ច​របស់​តំបន់ ​និងគិត​គូរ​ពីយុទ្ធសាស្រ្ត​របស់​ប្រទេស​បារាំង​នៅអា​ស៊ាន​។

តំណាងក្រ​សួង​អឺរ៉ុប​ និង​ការប​រទេស និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង​ក៏បានអ​ញ្ជើញមក​ពី​ទីក្រុង​ប៉ារីស៍ ដើម្បីចូល​រួមក្នុ​ង​ព្រឹត្តិការណ៍​ទាំងពីរ​ខាង​លើ ជា​អាទិ៍ លោក ធ្យែរី ម៉ា​ធូ (Thierry Mathou) ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូសេអា​នី នៃក្រ​សួងអឺ​រ៉ុប និងការបរ​ទេស ដែល​បាន​អញ្ជើញ​មក​កម្ពុជាជា​លើក​ទី​២ (បន្ទា​ប់​ពី​ទស្ស​ន​កិច្ចលើក​ទី​មួយកាល​ពី​ខែ​វិច្ឆិ​កា ឆ្នាំ២០១៧)​។ លោក​បានជួប​ជាមួយ​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុ​ខុ​ន រដ្ឋ​មន្ត្រីក្រ​សួងកា​រ​បរទេស និ​ង​សហ​ប្រតិ​បត្តិការ​អន្ត​​រ​ជាតិ ដើម្បី​ពិភាក្សា​គ្នាអំពី​ទំនាក់​ទំន​ង​រវាងប្រ​ទេស​ទាំង​ពីរ។​

សហ​គ្រិន និង​ឯកអគ្គរដ្ឋ​ទូតបា​រាំង​ប្រ​ចាំ​នៅតាម​ប្រទេស ក្នុងតំបន់អាស៊ានបានជួបជុំគ្នា នារាត្រីថ្ងៃព្រហស្បតិ៍ ទី​៦​ខែមិថុនានៅ​ស្ថានទូតបារាំង​ ដើម្បីចូលរួមក្នុងពិធីជប់លៀងមួយ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជាកិតិ្ត​យស​ពីលោកប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្រ្តី​ក្រ​សួងពា​ណិជ្ជកម្ម​។​

ព្រឹតិ្តការណ៍​ខាងលើឆ្លុះ​បញ្ចាំងពី​សារសំខាន់ នៃភាពជាដៃគូនយោបាយ និង​សេដ្ឋ​កិច្ច​រវាងប្រ​ទេស​បារាំ​ង និ​ង​កម្ពុជា ហើយ​នឹង​រួម​ចំណែក​ពង្រឹង​ភាព​ជាដៃ​គូនេះប​ន្ថែម​ទៀត​នា​ពេលខា​ង​​មុខ ​៕

អត្ថបទដែលជាប់ទាក់ទង