ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាពន្ធដារឆ្នាំ 2019ដើម្បីបញ្ជ្រាប វប្បធម៌ការបង់ពន្ធ របស់អ្នកជាប់ពន្ធគ្រប់ប្រភេទ

125


ភ្នំពេញ៖
លោកប្រតិភូរាជរដ្ឋាភិបាលបានលើកឡើងថា វេទិកាពន្ធដារឆ្នាំ២០១៩ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងស្ដីពីពន្ធដារក៏ដូចជាការបញ្ជ្រាបវប្បធម៌បង់ពន្ធ ពីរអ្នកជាប់ពន្ធធំអ្នកជាប់ពន្ធតូចមធ្យមនិងអ្នកជាប់ពន្ធតូចផងដែស្របតាមយុទ្ធសាស្ត្រដ៏មុតស្រួចររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងវេទិកាស្ដីពីពន្ធដារឆ្នាំ 2019 លោកគង់វិបុលប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថាអគ្គនាយកពន្ធណាបានអនុវត្តយ៉ាងយកចិត្តទុកដាក់បញ្ចូលចំណូលរយៈពេលមធ្យមឆ្នាំ 2014 2018 នឹងការចាប់ផ្ដើមអនុវត្តនូវយុទ្ធសាស្ត្រគៀងគរចំណូល 2019 2023 ដែលក្នុងនោះមានគោលបំណងសំខាន់ផ្ដោតលើទីមួយធានាបាននូវចីរភាពកំណើនចំណូលទី 2 ជ័យរភាពកំណើនសេដ្ឋកិច្ចទីបីប្រកួតប្រជែងដោយស្មើភាពនិងទី 4 យុត្តិធម៌សង្គម។

លោកអគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមថាជាក់ស្ដែងនៅក្នុងរយៈពេល 5 ខែដើមឆ្នាំ 2019 កន្លងមកនេះ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្ដេចបាន 58 , 37 ភាគរយនៃផែនការប្រចាំឆ្នាំ។ លទ្ធផលសម្រេចបាននេះគឺអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងបរិបទមួយដែលរាជរដ្ឋាភិបាលមានគោលនយោបាយនៅមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មីដោយត្រូវពង្រីកច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារមានស្រាប់និងពង្រីកការគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យអស់លទ្ធភាពសក្តានុពល ។

ឈប់ក្នុងឱកាសនោះលោកប្រតិភូដល់បាល បានរំលឹកនូវសាវតារនៃកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារនិងសភាពាណិជ្ជកម្មអឺរ៉ុបជាពិសេសក្នុងការរៀបចំវេទិកាពន្ធដារក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់គ្នាកន្លងមកនិងការដោះស្រាយនូវបញ្ហាពាក់ព័ន្ធនឹងពន្ធដារជូនវិស័យឯកជនដែលបានលើកដៃនៅក្នុងរបងដូចអាមេរិចនិងតាមរយៈការជជែកពិភាក្សាឈឺចាប់ភាសាចុះអញ្ចឹងទីផ្សារបើកចំហចំពោះកិច្ចសហប្រតិបត្តិការនិងស្ថាប័នរដ្ឋនិងផ្នែកឯកជនដើម្បីឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ។ ប្រតិភូរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ផងដែរនូវវិធានការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដែលត្រូវបានលើកឡើងនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី 18 កាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដោនរួមមានវិធានការពាក់ព័ន្ធនឹងពន្ធដារនិងវិធានការជារួមក្នុងគោលដៅជួយលើកកម្ពស់ភាពប្រកួតប្រជែងនិងកែលម្អងប្រកាសធុរកិច្ច។

ក្នុងឱកាសនោះដែរលោក ArnaudDarc ប្រធានសភាពាណិជ្ជកម្ម អឺរ៉ុប (EuroCham) បានអរគុណចំពោះប្រតិភូរាជរដ្ឋាភិបាលនិងវាយតម្លៃចំពោះការផ្ដល់នូវការគាំទ្រដល់វិស័យឯកជនក្នុងការពង្រីកនូវការប្រកួតប្រជែងដោយស្មើភាពប្រកបដោយតម្លាភាពប្រសិទ្ធភាពស័ក្កិសិទ្ធិភាពនិងសមធម៌ក្នុងចំណោមសហគ្រាសទាំងឡាយទាំងសហគ្រាសជាអ្នកជាប់ពន្ធធំអ្នកជាប់ពន្ធតូចមធ្យមនិងអ្នកជាប់ពន្ធតូចតាមរយៈការធ្វើកំណែទម្រង់នយោបាយនិងរដ្ឋបាលសារពើពន្ធដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងអនុវត្តក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ។

លោកគង់វិបុលបានលើកឡើងទៀតថា ការដាក់ឲ្យអនុវត្តនិងបន្តកែលម្អប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងការបង្វិលសង អាករលើតម្លៃបន្ថែមនិងប្រើប្រាស់ឥណទាន អារកលើតម្លៃបន្ថែម ដែលយន្តការនេះបានជួយសម្រួលដល់អ្នកជាប់ពន្ធទទួលបានសេវាពន្ធដារដែលមានគុណភាពបានទាន់ពេលវេលាផងនិងជួយរដ្ឋបាលសារពើពន្ធក្នុងការគ្រប់គ្រង ការប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាពផង។

លោកប្រតិភូរាជរដ្ឋាភិបាលបានបន្ថែមថាវេទិកាពន្ធដារដែលបានរៀបចំឡើងនិងជំរុញឲ្យមានការរៀបចំឲ្យបានច្រើន ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងស្ដីពីពន្ធដារក៏ដូចជាការបញ្ជ្រាបវប្បធម៌បង់ពន្ធ ម្យ៉ាងវិញទៀតនៅក្នុងកម្មវិធីនេះក៏អាជ្ញាតបឲ្យមានវេទិកាសំណួរចម្លើយដែលវាជាកម្មវិធីសំខាន់ក្នុងការផ្ដល់ឱកាសដល់សាធារណជនបានសួរសំនួរដែលពួកគាត់បានជួបប្រទះនឹងបញ្ហាប្រឈមចំពោះសកម្មភាពអាជីវកម្មរបស់ពួកគាត់ហើយជាពិសេសទទួលបានចម្លើយផ្ទាល់ពីមន្ត្រីពន្ធដារក៏ដូចជាអ្នកជំនាញពន្ធដារនៅក្នុងវិស័យឯកជន៕

អត្ថបទដែលជាប់ទាក់ទង