ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីមិនបានទទួលសំណើ ពីប្រព័ន្ធការពារអាកាស S-400 ពីអ៊ីរ៉ង់

15


នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yury Borisov បានប្រាប់ Sputnik កាលពីថ្ងៃសុក្រថា រុស្ស៊ីមិនបានទទួលសំណើណាមួយពីអ៊ីរ៉ង់ សម្រាប់ការផ្តល់ប្រព័ន្ធការពារអាកាស S-400 របស់ខ្លួននោះទេ។

លោក Borisov បាននិយាយនៅពេលសួរថាតើទីក្រុងម៉ូស្គូ ទទួលបានការស្នើសុំ ពាក់ព័ន្ធពីអ៊ីរ៉ង់ ឬយ៉ាងណា?

លោក Borisov បាននិយាយ នៅពេលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយ លើការប៉ាន់ស្មាន របស់ប្រព័ន្ធផ្សព្វផ្សាយថា “សូមឱ្យពួកគេបន្ត ផ្សព្វផ្សាយពត៌មានក្លែងក្លាយ។

លោករដ្ឋមន្រ្តីបានធ្វើអត្ថាធិប្បាយ អំពីកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ីនិងអ៊ីរ៉ង់។

នៅចុងខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ប្រភពរបស់ខ្លួនថា រុស្ស៊ីបានបដិសេធ មិនលក់ប្រព័ន្ធការពារអាកាស S-400 ឲ្យទៅអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារនេះ ប្រទេសរុស្ស៊ីបានពន្យល់ ពីការសម្រេចចិត្តរបស់ខ្លួន ដោយនិយាយថា ទង្វើបែបនេះ នឹងបង្កើនភាពតានតឹង នៅក្នុងតំបន់។

លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយថា លោកមិនបានទទួលព័ត៌មាន អំពីការបដិសេធនោះទេ។

របាយការណ៍នេះ បានកើតមានឡើងនៅពេលភាពតានតឹង រវាងអាមេរិកនិងអ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ កាលពីខែឧសភា នៅពេលដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ កាន់តែច្រើន ហើយបានបញ្ជូនក្រុមវាយប្រហារយន្តហោះ តាមមាវាដឹកយន្តហោះ និងក្រុមយន្តហោះទម្លាក់គ្រាប់បែក B-52 និងមីស៊ីលប៉ាទ្រីយ៉ូត ទៅមជ្ឈឹមបូព៌ា ប្រយុទ្ធជាមួយអ្វីដែលទីក្រុងវ៉ាស៊ីនតោន បានពិពណ៌នាថា ជាការគំរាមកំហែងមួយ ដែលចេញពីប្រទេសអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង