ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល4ខែដើមឆ្នាំ 2019 វិស័យសំណង់មានជិត 3 ពាន់លានដុល្លារ

119


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានលើកឡើងថា ក្នុងរយៈពេល 4 ខែដើមឆ្នាំ 2019 ទុនវិនិយោគវិស័យសំណង់មានប្រមាណ 2742លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ 2018 គឺមានកំណើនទុនវិនិយោគ ជាង៦៧,៣៧%។

ពិធីពិព័រណ៍ផ្នែកដេក័រ និងស្ថាបត្យកម្មកម្ពុជាលើកទី៤ មានក្រុមហ៊ុនអន្តរជាតិមកពី១៩ប្រទេសរហូតដល់ទៅ ១៨០យីហោ នៅថ្ងៃទី 6 ខែមិថុនានៅ កោះពេជ្រ ក្រោមអធិបតីភាពលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា បានថ្លែងថា បច្ចុប្បន្នវិស័យ ស្ថាបត្យកម្មតុបតែងនិងសំណង់ នៅប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅរាជធានីភ្នំពេញនិងតាមបណ្ដាក្រុងសំខាន់ៗអាគារការិយាល័យ ធ្វើការសណ្ឋាគារប្រណីតអាគារលក់ដូរទំនិញអគារលំនៅដ្ឋាននិងបុរីលំនៅដ្ឋានធំៗយ៉ាងច្រើនកំពុងសាងសង់ឡើង។ បើតាមត្រង់ន័យរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញថាបើគិតត្រឹមខែមីនាឆ្នាំ 2019 សំណង់ទូទាំងប្រទេសកម្ពុជាមានរហូតដល់ 429 គម្រោងដែលមានក្រឡាផ្ទៃគិត 65 ម៉ឺនម៉ែត្រការ៉េនឹងមានទុនវិនិយោគសរុប 318 លានដុល្លារ។ ក្នុងចំណោមគម្រោងសាងសង់ទាំងនោះ គម្រោងមួយចំនួនធំត្រូវបានផ្ដល់សេវាកម្មសិក្សាគម្រោងប្លង់ស្ថាបត្យកម្មវិស្វកម្មនិងសាងសង់ដោយអ្នកបច្ចេកទេស។

លោក ឡៅ ទិព្វសីហា បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងស្របពេលដែលវិស័យសំណង់និងស្ថាបត្យកម្មប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងកំហុស ហើយក៏ជាឱកាសមួយសម្រាប់អ្នកដែលមានវិជ្ជាជីវៈជាវិស្វករក្រុមហ៊ុនសិក្សាគម្រោងប្លង់ទាំងឡាយនិងអ្នកជំនាញការបរទេសដែលមកពីបណ្ដាប្រទេសនានាក្នុងតំបន់និងពិភពលោក។ ពិព័រណ៍នេះនេះនឹងឆ្លើយតបទៅហ្នឹងអ្នកលក់សម្ភារសំណង់ក្នុងទីផ្សារសំណង់នៃព្រះរាជាណាចក្រកម្ពុជាដែររីកលូតលាស់ដ៏ឆាប់រហ័ស។ លោកបានទទួលថាក្នុងឆ្នាំ 2018 ពាក់ព័ន្ធនឹងវិស័យវិនិយោគនិងសំណង់មានទំហំប្រហាក់ប្រហែល 5755 លានដុល្លារអាមេរិកបើប្រៀបធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ 2017 គឺមានការកើនឡើង ២៥,៥៥%នៃទុនវិនិយោគ។
ដោយឡែកក្នុងរយៈពេល 4 ខែដើមឆ្នាំ 2019 ទុនវិនិយោគវិស័យសំណង់មានប្រមាណ 2742លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ 2018 គឺមានកំណើនទុនវិនិយោគ ជាង៦៧,៣៧%។ ជាមួយគ្នានេះការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសគិតចាប់ពីឆ្នាំ 2000 រហូតដល់ 4 ខែដើមឆ្នាំ 2019 មានចំនួន 395 គម្រោងដោយមានទុនវិនិយោគប្រមាណ 5615 លានដុល្លារក្នុងចំណោមអ្នកវិនិយោគមកពីបរទេសចំនួន 21 ប្រទេស។ កំណើនវិនិយោគលើវិស័យនេះ គឺបណ្ដាលមកពីអ្នកវិនិយោគក្នុងស្រុកនិងបរទេសបានមើលឃើញពីការរីកចម្រើនយ៉ាងលឿនរបស់សេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល 20ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណជា 7 ភាគរយជារៀងរាល់ឆ្នាំ ស្របពេលប្រទេសកម្ពុជា មានសុខសន្តិភាពស្ថេរភាព នយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម។ វិស័យស្ថាបត្យកម្មនិងសំណង់មានការពាក់ព័ន្ធនិងក្រុមហ៊ុនសិក្សាគំរោងប្លង់និងសាងសង់បច្ចុប្បន្នក្រសួងរៀបចំដែនដីបានចុះបញ្ជីក្រុមហ៊ុនសាងសង់និងសិក្សាគំរោងប្លង់ដែលមានសុពលភាពចំនួន 975 ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគំរោងប្លង់ 46 និងនិងក្រុមហ៊ុនសាងសង់929 និងបានចុះបញ្ជីដល់រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ដែលនៅមានសុពលភាពចំនួន 134នាក់   ក្នុងនោះស្ថាបត្យករចំនួន 94 រូប និងវិស្វករចំនួន 40រូប និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្តាបត្យករកម្ពុជាបានចំនួន 765 រូប ក្នុងនោះមានស្ថាបត្យករបរទេសចំនួន 13 រូប។

លោករដ្ឋលេខាធិការក្រសួងដែនដីបានមានប្រសាសន៍បន្ថែមទៀតថា វិស័យស្ថាបត្យកម្មនិងសំណង់អាគារមានការរីកចម្រើនយ៉ាងខ្លាំងស្របពេលដែលកំណើនសេដ្ឋកិច្ចជាតិឡើងខ្ពស់ អាស្រ័យដោយនយោបាយក៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់នូវ ទស្សនទានថ្មីៗលើវិស័យស្ថាបត្យកម្មនិងសំណង់អាគារដោយដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឲ្យមានសំណង់ទំនើបខ្ពស់នៅតាមទីតាំងនានាដែលសមស្រប ដូចជានៅភ្នំពេញមានអគារខ្ពស់ដែលមានកម្ពស់ចាប់ពី 5 ជាន់ឡើង មានចំនួន 1241 អគារ របោច 123 រាជធានីភ្នំពេញជាង 678 របស់កូរ៉េ និងការអភិវឌ្ឍន៍ទីក្រុងរណបថ្មីៗ និងបុរីលំនៅដ្ឋានឬបណ្ដុំលំនៅដ្ឋានមានលក្ខណៈបុរី ចំនួន257 ទីតាំង  ដើម្បីបន្ថែមកន្លែងរស់នៅ កន្លែងធ្វើការងារនិងកន្លែងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ទីក្រុងទីប្រជុំជនឲ្យក្លាយជាទីក្រុងទំនើប។

ក្រៅពីការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ បើជាប៉ូលនយោបាយ រីករដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះប៉ូលសេដ្ឋកិច្ចដ៏ទៃទៀត ដូចជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងបណ្ដាកោះនានានៅតាមខេត្តជាប់សមុទ្រ នឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដាខេត្តសំខាន់ៗ ដើម្បីធ្វើឲ្យការអភិវឌ្ឍមានតុល្យភាពនិងសមភាពនៅក្នុងផ្ទៃទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង