ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ NASA នឹងបំពាក់កាមេរ៉ាពិសេសដល់ យានរុករកភពអង្គារឆ្នាំ២០២០ ដើម្បីពង្រីកសមត្ថភាពស្រាវជ្រាវនៅភពអង្គារ

38


ទីភ្នាក់ងារអវកាសអង្គការ NASA របស់សហរដ្ឋអាមេរិក មានគម្រោងបំពាក់កាមេរ៉ាដ៏ច្បាស់មួយ សម្រាប់យានរុករកភពអង្គារ Mars 2020 ដែលនឹងជួយក្នុងការផ្លាស់ទី ការប្រមូលគំរូស្លាកស្នាម និងការអង្កេតរបស់វា នៅលើភពអង្គារ ឬភពក្រហម ។
យានរុករកភពអង្គារ Mars 2020 ត្រូវបានកំណត់ពេលវេលា បាញ់បង្ហោះនៅខែកក្កដា ឆ្នាំ២០២០ខាងមុខ ចេញពីរដ្ឋផ្លូរីដា ហើយវាត្រូវគេរំពឹងថា នឹងចុះទៅដល់តំបន់រណ្តៅ ចេហ្ស៊ីរ៉ូ (Jezero) របស់ភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
ដោយឡែកកាមេរ៉ាដែលនឹងត្រូវដំឡើងនៅលើយាន Mars 2020 ខាងលើ មានឈ្មោះថា ម៉ាស់ខេម-ហ្សេត (Mastcam-Z) ហើយបើតាមអង្គការ NASA កាមេរ៉ានេះនឹងជាកាមេរ៉ាថតពណ៌ដំបូងគេនៅលើភពអង្គារ ដែលអាចហ្ស៊ូម (Zoom) និងបង្កើតជារូបភាព 3D បាននៅក្នុងទំហំយ៉ាងច្បាស់មិនធ្លាប់មានពីមុនមកឡើយ ៕

អត្ថបទដែលជាប់ទាក់ទង