ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងចម្លែកស្រុកខ្មែរ

68


វាជារឿងថ្មីដែលទើបតែលេចឮដល់ស្ថានត្រៃយ៍ត្រឹង្ស ។ពីមុនធ្លាប់ឮដែរនូវពាក្យដែល គេថាប្រសិនបើគេចង់ស៊ី
សាច់ឆ្កែនោះគេចោទឆ្កែនោះថា ឆ្កួតដើម្បីនឹងអាលគេសម្លាប់វាយកសាច់មកការី ។
តែពេលនេះមិនមែនជាយុគសម័យគីរីសាច់ឆ្កែនោះទេ តែចារុគសម័យស៊ីឆ្កែបង្វិលដូច្នេះអ្វីៗវាក៏ត្រូវតែប្រែ
ប្រួលទៅតាមបែបឆ្កែបង្វិលអញ្ចឹងដែរ ។ ថ្ងៃមុនមានលោកប៉ូលីសក្តិ៣ម្នាក់ចូល ទៅបន្លំយកទូរស័ព្ទiPadកន្លែងដូរលុយ មួយកន្លែង ។
ដោយសារកន្លែងដូរលុយនោះមានកាមេរាសុវត្ថិភាពនោះ គេក៏បង្ហោះសកម្មភាពរបស់លោកសក្តិ៣រូបនោះ
មកបង្ហោះក្នុងថ្វេសប៊ុក ហើយវីដេអូនោះត្រូវបានគេស៊ែរពេញប្រទេស ។តាមពិតបើគេពិនិត្យមើលសកម្មភាពរបស់
លោកប៉ូលីសនោះគឺបង្ហាញថា នោះពិតជាបន្លំលួចមែន ។
បុរសពាក់សក្តិ៣នោះត្រូវប៉ូលីសឃាត់ខ្លួនបាន មួយស្របក់ក៏ត្រូវដោះលែងវិញ បន្ទាប់ដែលាំការដោះលែងនោះ
គេសង្ស័យថាជាការចចារក្រៅប្រព័ន្ធច្បាប់ ។ តាមពិតរឿងដោះស្រាយគ្នាក្រៅច្បាប់ មានរាប់មិនអស់ទេនៅស្រុកខ្មែរ
តែការដោះស្រាយមួយនេះ វាហាក់ដូចជាក្រឡុញឆឹកពេក ។
ពេលបុរសរពឹសដៃរូបនោះស្ថិតនៅកន្លែងប៉ូលីស ដើម្បីសួរចម្លើយនោះ ម្ចាស់ទូរស័ព្ទឆ្ការដៃឆ្ការជើងនិយាយពី
រឿងចោរកម្មនោះ ។ចុងក្រោយមិនដឹងជាត្រូសីលអ្វីស្រាប់តែ លេចចេញនូវពាក្យថាច្រឡំ ។ច្រឡំ ឬបន្លំ ? ចុះពេល
បន្លំបានហេតុអ្វីក៏រូតរះចេញពីកន្លែងនោះម្ល៉េះ ?
ក្រោយពេលរួចខ្លួនម្ដាយរបស់លោកសក្តិ៣រូបនោះ និយាយថាកូនប្រុសរបស់ខ្លួនមួយ ខែចុងក្រោយនេះដូចជា
មានស្អីផ្លូវចិត្តអាម៉េចទេ ។ បើមានការប៉ះទង្គិចផ្លូវចិត្តមែននោះ ឲ្យធ្វើប៉ូលីសបែបនេះលោ តែថ្ងៃណាមួយអាជម្ងឺនោះ
រើឡើងលោតែទៅទាញកាំភ្លើងធ្វើផ្ដេសផ្ដាស់ វាមិនកាន់តែធ្ងន់ហើយទេអ្ហី ! ។
បើមិនចង់ឲ្យគេសង្ស័យច្រើន មានតែបញ្ឈប់គាត់ ឬ ឲ្យគាត់សម្រាកពីការងារបានទៅ ព្យាបាលជម្ងឺសិនទៅកុំ
ប្រើមនុស្សឈឺបែបនេះ វាជាការរំលោភសិទ្ធមនុស្សហើយ ៕

អត្ថបទដែលជាប់ទាក់ទង