ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ជិះរថយន្តម៉ែកសឺដេសសង្ស័យទិញចំរថយន្តគេចពន្ធ

40

ភ្នំពេញថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ជិះរថយន្តម៉ែកសឺដេសពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ២AB-៥៣០៦ជាន់ជាមួយស្លាកលេខរថយន្តម៉ាកព្រូសពណ៍សសេរីឆ្នាំ២០០១និងមានពាក្យបណ្ដឹងម្ចាស់រថយន្តព្រូសសង្ស័យថារថយន្តថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ជិះរថយន្តឯកសាររថយន្តក្លែងក្លាយហេតុការនេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២រសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩នៅចំណុចផ្លូវ៤៨៤កែងផ្លូវ៩៩សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន

ជនរងគ្រោះមានឈ្មោះជិនសោភ័ណភេទប្រុសអាតុ៤១ឆ្នាំមុខរបរប្រធានផ្នែកដេរស្នាក់នៅផ្ទះលេខ៤១ផ្លូវ៤៣០ស្ថិតនៅភូមិ១៣សង្កាត់ផ្សារដើមថ្កូវបានអោយដឹងនៅរសៀលនេះថាកាលពីថ្ងៃទី១ខែកុម្ភ: ឆ្នាំ២០១៩បានចតរថយន្តមុខផ្ទះហើយមានជនសង្ស័យលួចគាស់ស្លាកលេខរថយន្តទាំងមុខនិងក្រោយហើយក៏បានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ដើម្បីរក្សាទុក។រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ក៏បានចូលចាក់សាំងនៅស្ថានីយប្រេងតូតាល់ស្រាប់តែឃើញស្លាកលេខរថយន្តរបស់នៅជាប់និងរថយន្តម៉ែកសឺដេសសេរីទំនើបហើយខ្លាចខុសមើលម្ដងហើយម្ដងទៀតនិងចំណាំច្បាស់ត្រូវស្លាកលេខឡានខាងមុខកំពិតដោយជិះទៅប៉ះជញ្ជាំងផ្ទះហើយក៏ទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍អោយអន្តរាគមន៍ដើម្បីសួរនាំម្ចាស់រថយន្តម៉ែកសឺដេសតើបានស្លាកលេខពីណាមកស្នើអោយសមត្ថកិច្ចចាត់វិធីការតាមផ្នែកជំនាញផ្លូវច្បាប់

សមត្ថកិច្ចបានអោយដឹងថាមុនកើតហេតុមានម្ចាស់រថយន្តបានទូរស័ព្ទមកប្ដឹងថាប្រទះឃើញស្លាកលេខភ្នំពេញ២AB-៥៣០៦ជាស្លាកលេខរថយន្តគាត់ដែលចោលលួចដោះហើយឃើញពាក់ស្លាកលេខនៅលើរថយន្តម៉ែកសឺដេសពណ៍ខ្មៅដែលនៅស្ថានីយប្រេងតូតាល់ផ្លូវ៤៨៤កែង៩៩ក្រោយមកក៏បានចុះមកកន្លែងកើតហេតុក៏បានហៅម្ចាស់រថយន្តម៉ែកសឺដេសមកសួរនាំនិងផ្ទៀងផ្ទាត់ឯកសាររថយន្តដែលមានស្លាកលេខដូចគ្នាភ្នំពេញ២AB-៥៣០៦។ក្រោយពីអោយម្ចាស់រថយន្តទាំង២គ្រឿងមកធ្វើការផ្ទៀងផ្ទាត់ហើយភាគីម្ចាស់រថយន្តជាថៅកែប្រេងស្ថានីយតូតាល់ដោយសុំសម្រួលគ្នាមិនពឹងសមត្ថកិច្ចយោងតាមស្នើសុំភាគីបុរសម្ចាស់រថយន្តព្រូសសុំដកពាក្យបណ្ដឹងមិនចង់វែងឆ្ងាយគ្រាន់តែសុំថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ដោះស្លាកលេខចេញពីរថយន្តម៉ែកសឺដេសអោយមកគាត់វិញសុខចិត្តបញ្ចប់រឿង

សមត្ថកិច្ចបញ្ជាក់ថាករណីខាងលើភាគីសងខាងសម្រួលគ្នាដោយមិនពឹងលើសមត្ថកិច្ចចូលរួមធ្វើកំណត់ហេតុគ្រាន់តែសុំដកពាក្យបណ្ដឹងដែលចោរលួចស្លាកលេខរថយន្តកាលពីខែកុម្ភ: ឆ្នាំ២០១៩ហើយសមត្ថកិច្ចយើងមិនបានដឹងថាសងត្រឹមដោះស្លាកលេខឬថែមលុយប៉ុន្មាននោះទេសំខាន់ភាគីសងខាងមិនពាក់លើសមត្ថកិច្ចយើងទេទោះថ្ងៃក្រោយមានបញ្ហាអ្វីកើតឡើងក៏ដោយ

 

អត្ថបទដែលជាប់ទាក់ទង