ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទល្មើសចរាចរនៅខេត្តព្រះវិហារចាប់មិនចេះអស់,ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃៃខុសលក្ខណៈបច្ចេកទេសបន្តឃាត់យានយន្តបាន៣៤៧គ្រឿង​

90

ព្រះវិហារ៖អ្នកបើកបរ​​ល្មេីសច្បាប់ដែលបេីកបរលេីកំណាត់ផ្លូវជាតិលេខ៦២ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅតែបន្កកេីតមានចាប់មិនចេះអស់។ ជាក់ស្តែងក្នុងខែនេះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តឃាត់បានយានយន្តចំនួន៣៤៧គ្រឿងដេីម្បីធ្វេីការត្រួតពិនិត្យនិងផាកពិន័យទៅតាមច្បាប់។

  លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថាអ្នកបើកបររថយន្តល្មេីសច្បាប់ទាំងតូចទាំងធំដែលបេីកបរលេីកំណាត់ផ្លូវជាតិលេខ៦២ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅតែបន្តកេីតមានស្ទេីរជារៀងរាល់ថ្ងៃបើទោះបីជាសមត្ថកិច្ចនិងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ​ ​បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តីលោកថាជាក់ស្ដែងក្នុងខែឧសភាឆ្នាំ២០១៩នេះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តចាប់ឃាត់បានយានយន្តសរុបចំនួន៣៤៧គ្រឿងដេីម្បីធ្វេីការត្រួតពិនិត្យក្នុងនោះពិនិត្យឃើញថាត្រឹមត្រូវ  ១៥៤គ្រឿងកាត់ទ្រុងនៅនឹងកន្លែង០៣គ្រឿងដឹកសំពីងសំពោងចំនួន២៣គ្រឿងខ្វះឯកសារចំនួន១៥៤គ្រឿងឯកសារក្លែងក្លាយចំនួន០២គ្រឿង ដោះរានតខាងក្រោ០៩គ្រឿងបណ្ណបើកបរក្លែងក្លាយចំនួន០១បណ្ណរថយន្តមិនមានផ្លាកលេខ០១គ្រឿង

   បច្ចុប្បន្នយានយន្តទាំងនោះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបានធ្វេីការអប់រំណែនាំនិងផាកពិន័យតាមនីតិវិធីច្បាប់រួចរាល់។

    លោកបានបញ្ជាក់អោយដឹងផងដែរថាបើផ្អែកតាមតួលេខដែលធ្វើការពិនិត្យរយៈពេលមួយខែឧសភាឆ្នាំ២០១៩នេះឃើញថាម្ចាស់រថយន្តភាគច្រើនមិនបានគោរពតាមច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនោះទេករណីនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសូមអំពាវនាវឲ្យម្ចាស់យានយន្តនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាពោលគឺកុំដឹកលើសទម្ងន់កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេសនិងកុំដឹកសំពីងសំពោងជាដាច់ខាត៕

 

អត្ថបទដែលជាប់ទាក់ទង