ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ពាក់ព័ន្ធករណីចែកចាយប្រើប្រាស់រក្សាទុកនូវសារធាតុញៀននិងហឹង្សាក្នុងផ្ទះសំណាក់ជំនោធម្មជាតិ

44

ឧត្តរមានជ័យ៖ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការឃាត់ខ្លូនករណីហឹង្សានឹងចែកចាយប្រើប្រាស់រក្សាទុកនូវសារធាតុញៀននៅចំនុចផ្ទះសំណាក់ឈ្មោះជំនោធម្មជាតិ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំង ភូមិកំណប់ សង្កាត់ បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្រ្កាបនោះ សមត្ថកិច្ចយើង ឃាត់ខ្លួនមនុស្សចំនួន០៦និងស្រី០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ៅ សាមិន (ហៅ ជ្រូក) ភេទប្រុស អាយុ២៌ឆ្នាំ
២-ឈ្មោះ តែ បុនគីម ភេទប្រុស ១៩ឆ្នាំ
៣-ឈ្មោះ មួយស្រស់ ភេទប្រុសអាយុ ២០ឆ្នាំ
៤-ឈ្មោះ ចាត លីដេត ភេទប្រុសអាយុ ១៦ឆ្នាំ
៥-ឈ្មោះ លឹមសុភក្រ ភេទប្រុស អាយុ១៩ឆ្នាំ
៦-ឈ្មោះ ផុន ដាវន្ត ភេទប្រុស អាយុ១៩ឆ្នាំ
៧-ឈ្មោះ ហេង សុវណ្ណកញ្ញា ភេទស្រី អាយុ២៧ឆ្នាំ
៨-ឈ្មោះ ជូន សុភាភេទ ស្រីអាយុ៤០ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់។
ក្នុងការចុះបង្រ្កាបខាងលើ ដកហូតបាន
គ្រឿងញៀនមួយកញ្ចប់ធំនិងឧបករណ៍សំរាប់ជក់មួយចំនួននិងម៉ូតូចំនួន០៤គ្រឿង.ទូរសព្ទ័ចំនួន០៨ គ្រឿងទៀតផង។
បច្ចុប្បន្ន ជនសង្ស័យចំនួន៨ខាងលើ សមត្ថកិច្ចជំនាញកំពុងសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង