ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទោស​២៣​នាក់​ស្លាប់ ​និងប៉ូលិស១៤នាក់រងរបួស ដោយកាត ប៉ះទងប៉ះទង្គិចគ្នាក្នុងមជ្ឈមណ្ឌលឃុំឃាំងនៅ ប្រទេស​វេណេស៊ុយអេឡា

45


អ្នកទោស​យ៉ាងតិច​២៣​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ប៉ូលិស​១៤​នាក់​រង​របួស ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ នៅ​ក្រុង ​ACARIGUA ភាគ​ខាងលិច​ប្រទេស​វេណេស៊ុយអេឡា
កាលពី​ថ្ងៃ​ទី​២៤​ ឧសភា ។

លោក ​CARLOS NIETO​ នាយក​របស់​អង្គការ ​UNA VENTANA DE LIBERTAD គូសបញ្ជាក់​ប្រាប់ ​AFP​ ថា អ្នកទោស​២៣​នាក់​ស្លាប់ ​ហើយ​ប៉ូលិស​១៤​នាក់​រង​របួស​។ ការ​ប៉ះការប៉ះទង្គិចគ្នាកើតមានពេលកងកុម្មង់ដូមួយ របស់​កងកម្លាំង​ប្រតិបត្តិការ​ពិសេស ចូល​មក​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​នេះ​ប៉ុនប៉ង​រំដោះ​ចំណាប់ខ្មាំង ដែល​ពួក​អ្នកទោស​ចាប់​ទុក​ពី​ថ្ងៃ​ទី​២៣​ឧសភា​មក​។
លោក​បន្ត​​ថា នា​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា​ មានការបញ្ជូនកងកម្លាំងពិសេស ទៅ​កាន់​ពន្ធនាគារ​នោះ​ហើយ​ក៏​មានការ​ប៉ះទង្គិច​គ្នា​។ ពួក​អ្នកទោស​មាន​អាវុធ​ហើយ​បាញ់​មក​លើ​កងកម្លាំង​ប៉ូលិស​។ វា​ហាក់ដូចជា​ពួក​អ្នកទោស​បាន​បំផ្ទុះ​គ្រាប់បែកដៃ​២​គ្រាប់​។ ប៉ូលិស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​ទាំងនោះ​។ នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​អំពើ​ហិង្សា​កើត​មាន​មាន​ញឹកញាប់​ ក្នុងមជ្ឈមណ្ឌលឃុំឃាំងនានា៕

អត្ថបទដែលជាប់ទាក់ទង