ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិជនលង់សម្រស់ កញ្ញា នូណា ពេលតែងខ្លួនសាមញ្ញ មើលយូរៗ ទៅកាន់តែស្រស់ស្អាត

91


ភ្នំពេញ៖ ស្រីស្អាត នូណា ដែលជាតួសម្តែងឆា្នស់ឆ្នើម ក្នុងរឿង «​សិសិររដូវ​ក្នុង​បេះដូង​» មានឈ្មោះក្នុងរឿងថា កញ្ជនាតូច​ កាន់តែមានប្រជាប្រិយភាព និងទទួលបានភាពល្បីល្បាញ យ៉ាងខ្លាំងក្នុងស្រទាប់អ្នកសិល្បៈ ។
បើនិយាយពីសម្រស់ខាងក្រៅឆាកវិញកញ្ញា នូណា ពិតជាសម្រស់ស្អាត ធ្វឲ្យទស្សនិជនចាប់អារម្មខ្លាំងមែនទែន ទោះបីជាមិនសូវផាត់មុខក៏ដោយ ក៏រូបសម្រស់នាងនូវតែស្រស់ស្អាត ពិសេសត្រង់ថ្ពាល់ខូចនឹងតែម្តង។
តារាស្រីស្អាតរូបនេះ ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ជាមួយការផាត់មុខស្រាល បែបធម្មជាតិ នៅពេលធ្វើដំណើរកំសាន្ត តាមរមណីយ ដ្ឋាន របស់នាង ជាមួយសំលៀកបំពាក់ធម្មតាៗរបស់នាង។
នាពេលកន្លងមក តារាស្រីរាងតូចច្រលឹងរូបនេះ ក៏ធ្លាប់បង្ហើបពីចរឹកពិតរបស់ខ្លួនថា “​គឺ​ខ្ញុំ​រស់នៅ​បែប​មិន​ខ្វល់​ច្រើន នរណា​ល្អ​មក​ក៏​ល្អ​ទៅវិញ មិនចេះ​អែប មិនចេះ​ទ្រ មិនចេះ​ផ្អែម ឃើញ​ម៉េច​និយាយ​អ៊ីចឹង ត្រូវ​ថា​ក៏​ថា ត្រូវ​ស្ដី​ក៏​ស្ដី ត្រូវ​ពន្យល់​ក៏​ពន្យល់ តែ​មិន​ចូលចិត្ត​បកស្រាយ​វែកញែក​អោយ​នរណា​យល់​ពេក​នោះទេ ព្រោះ​រាល់ថ្ងៃ​រស់នៅ​ជាមួយ​ការពិត មិនបាន​សម្ដែង ដូច្នេះ​គេ​មើល​មក​បែបណា​ក៏​វា​មិន​អី ចិត្ត​ទូលាយ ចិត្តល្អ មាត់អាក្រក់ ចូលចិត្ត​រាប់​ញាតិ ញាតិ​ណា​ដែល​ខ្ញុំ​បើក​អោយ ​ចូលមក​ក្បែរ​គឺ​ខ្ញុំ​ស្រលាញ់​អស់ពី​ចិត្តនឹង​បេះដូង ព្រោះ​តែង​ធ្វើ​ល្អ​ដោយ​មិនដែល​ចង់បាន​ផល​តបស្នង​ពី​នរណា​ឡើយ​សូម្បីតែ​ប​ន្ទិ​ច តែង​ជឿ​លើ​អំពើ​ល្អ អំពើ​បុណ្យ ទើប​ធ្វើអោយ​ខ្លួន​រស់នៅ​បែប​មាន​ក្ដី​សុខ​ដូច​ជីវិត​រាល់ថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង