ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត នៅស្រុកកោះកុង

216

ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៩ . ១៥ នាទីព្រឹក មានករណី គ្រោះថ្នាក់ចរាចរកើតឡើង បង្ក ដោយេរថយន្តក្រឡាប់ដោយខ្លួនឯង នៅចំនុចចន្លោះគីឡូម៉ែត្រលេខ ១០១ – ១០២ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បណ្តាលអោយស្លាប់ ១ នាក់ ប្រុស ជនជាតិចិន ។

រថយន្ត សើប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-8704 បើកបរឈ្មោះ ឆុង ឈីង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ចិនហុងកុង កាន់លិខិតឆ្លងដែនលេខ KJ 0237658 ស្លាប់នៅនឹងកន្លែងកើតហេតុ និងរួមដំណើរឈ្មោះ សាលី ឈុង ភេទស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ ថៃ ត្រូវជាភរិយា រងរបួសស្រាល ។

ករណីនេះ កម្លាំងសមត្ថកិច្ចយើង បានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនភរិយាសព យកទៅភ្នំពេញរក្សាទុកនៅស្ថានទូតចិន ៕

អត្ថបទដែលជាប់ទាក់ទង