ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹកប្រកាសថា លិខិតអនុញ្ញាតឲ្យក្រុមហ៊ុនប៉ែនលឹម សាងសង់របាំងច្រាំទន្លេមេគង្គក្នុងរូបមន្ត “យកកន្លែងចិញ្ចឹមទន្លេ” ជាលិខិតក្លែងក្លាយ

56

ភ្នំពេញ៖ នៅថ្ងៃទី 18 ខែឧសភាឆ្នាំ 2018 នេះ ក្រសួងធនធានទឹកនិងឧតុនិយមផ្សព្វផ្សាយលិខិតមួយ របស់អ្នកឧកញ៉ាប៉ែនលឹម អគ្គនាយកក្រុមហ៊ុនប៉ែនលឹមអ៊ីនធើណេសិនណលគ្រុប ដែលគោរពជូន លោករដ្ឋមន្ត្រីលឹមគានហោ ក្នុងករណីចុះសិក្សាលម្អិត នឹងធ្វើការសាងសង់របាំងការពារច្រើនទន្លេមេគង្គ។

ក្នុងលិខិតដែលក្រសួងធនធានទឹកផ្សព្វផ្សាយនេះ ក្រសួងបាន សរសេរអក្សរពណ៌ក្រហម ខាងលើលិខិតនេះ ដោយដាក់ខ្លឹមសារថា “ក្លែងក្លាយ”។

ក្នុងលិខិតដែលគោរពជូនលោកលឹមគានហោ គឺក្រុមហ៊ុនស្នើសុំចុះ សិក្សាលម្អិតនឹងធ្វើការសាងសង់របាំងការពារច្រាំង ទន្លេមេគង្គតាមរូបមន្ត “យកទន្លេចិញ្ចឹមទន្លេ” ដោយក្រុមហ៊ុនជាអ្នកចេញចំណាយ សោហ៊ុយព្រោះខ្លួនទាំងស្រុងជាមុន៕

អត្ថបទដែលជាប់ទាក់ទង