ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អគ្គនាយកដ្ឋានឧត្តមសិក្សាចង់ធ្វើ ជាឆ្មបជំនួសច្រកចេញ-ចូលតែមួយមែន

36


ស្ងាត់ៗស្រាប់តែលេចចេញព័ត៌មានពីមាត់ចាបមាត់ព្រាប និងមាត់ស៊ីត្រាវ
មកថាអគ្គនាយកដ្ឋានមួយនេះបានបង្ហាញពីចេតនា ស៊ីដាច់ច្រកចេញចូលតែមួយ របស់ក្រសួងអប់រំ យុវជន និង កីឡា។
ពត៌មានវាបានធ្លាយ ឮមកដល់ ត្រចៀកនាយឡឺកឺខ្ញុំ ធ្វើនាយខ្ញុំមិនកេះចែកគ្នាហិត ក៏មិនកើតដែរ ព្រោះវាជារឿងដែល គេធ្វើដោយបំពានច្បាប់ ។
គ្រាន់តែសាយភាយក្លិនចេញ មកក្រៅភ្លាមនាយឡឺកឺបង្ហោះភ្លែតមានគេ គាំទ្រប្រាវហើយថែម ទាំងជួយបន្ថែមពត៌មាន ឲ្យនាយឡឺកឺខ្ញុំពិសេសអាក្លិនដែលនាយខ្ញុំ មិនទាន់ដឹង។ សូមអរគុណចំពោះអ្នកជួយផ្ដល់ព័ត៌មាន ពីរឿងមិនពិរោះមួយនេះ។
តាមដឹងសម្រាប់គ្រឹះស្ថានឧត្តមសិក្សានានាដែលមាន ហើយត្រូវបានក្រសួងកម្រិតថា រាល់ការបង្កើតសាខាថ្មីមហាវិទ្យាល័យថ្ មីមុខជំនាញថ្មី ឬកម្រិតបណ្ដុះបណ្ដាលថ្មីរាល់សំណើនានា ត្រូវតែឆ្លងកាត់ច្រកចេញចូលតែមួយ របស់ក្រសួងអប់រំយុវជន និង កីឡា ។
ថ្មីៗនេះស្រាប់តែមានក្លិនហុយមកថាមានគ្រឹះស្ថានឧត្តមសិក្សា ចំនួន២ហើយបានបង្កើតអាផាតតឺមិនថ្មី យ៉ាងជម្លើយដោយ មិនបានឆ្លកាត់ច្រកចេញចូលតែ មួយនិងមានមួយចំនួនទៀត កំពុងជិតឆ្លងទន្លេរួចដែរ។ មិនដឹងថាគេប្រើយុទ្ធសិល្ប៍ស្អីទេ ឬក៏ប្រហែលជាមានភ្លើងខៀវពីមេធំៗណាមួយ ហើយមើលទៅបាន ជាធ្វើឲ្យអគ្គនាយកដ្ឋានឧត្តមសិក្សា ហ៊ានបំពានបែបនេះ។
ឬមួយចង់លេងសិល្ប៍ជាមួយលោកកុង្សីយ៍ក្រសួងគ្រូទៀត ហើយក៏មិនដឹង! គេនៅចាំបានថា កាលពីប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលគេហៅថាបាក់ឌុបកន្លងមកក៏ គេលេងសិល្ប៍ជាមួយ លោករដ្ឋមន្ត្រីដែរទើបធ្វើឲ្យកំណែ កាលនោះចេញលទ្ធផលមកខុសប្រក្រតី ។ កាលនោះនរណាក៏ចោទ លោកកុង្សីយ៍ថាជាអ្នកខុសដែរ ។តាមពិតគេចោទត្រូវ ព្រោះលោកកុង្សីយ៍ជាប្រធានស្ថាប័ន ។
ពេលនេះរឿងឧត្តមសិក្សាវិញម្ដងហើ។ឃើញគេរត់ការត្រឹម អគ្គនាយកដ្ឋានឧត្តមសិក្សា បាននរណាក៏គេរត់ការបែបនេះដែរ ព្រោះចំណេញលុយ ពេលវេលា និង….!!!!! យកល្អគួរតែធ្វើអ្វីៗ តាមបទដ្ឋាន ដែលក្រសួង ឬច្បាប់កំណត់ទៅប្រយ័ត្ន អេ ស៊ី យូ និមន្តទៅទេសនាគ្រែ៤ ហាស ហេ ។

អត្ថបទដែលជាប់ទាក់ទង