ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នាង សូរិទ្ធិយ៉ាក្លាយគណៈកម្មបច្ចេកទេស របស់សហព័ន្ធកីឡាហែលទឹកពិភពលោក (FINA)

44


ភ្នំពេញ៖ទីបំផុតលោកនាងសូរិទ្ធីយ៉ាអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹកបានក្លាយជាជាមន្តី្រអាជ្ញា
កណ្តាល និង ជាមន្ត្រីបច្ចេកទេសកម្រិតពិភពលោករបស់ សហព័ន្ធកីឡាហែលទឹកពិភពលោក (FINA)ដូចលោកហែម គីរីដែលជាអគ្គលេខាធិការរបស់សហព័ន្ធដែរហើយ ។
សម្រាប់សហព័ន្ធកីឡាហែលទឹកកម្ពុជាទើបតែមានមន្ត្រីបច្ចេកទេស ដែលទទួលស្គាល់ដោយសហព័ន្ធពិភពលោក២រូបនេះគត់។លោកនាង សូរិទ្ធិយ៉ាទើបតែឆ្លងកាត់វគ្គសិក្ខាសាលា ស្តីពីមន្តី្រអាជ្ញាកណ្តាលបច្ចេកទេសកម្រិតពិ
ភពលោកលើកទី១៣រយៈពេល៥ថ្ងៃនៅប្រទេសហុងគ្រី។សិក្ខាសាលាស្តីពីមន្តី្រអាជ្ញាកណ្តាល បច្ចេកទេសកម្រិតពិភពលោក លើកទី១៣មានអ្នកចូលរួមជាង២០០ប្រទេសដែលប្រទេស មាជិកនៃសហព័ន្ធហែលទឹក ពិភពលោក។
រាល់ការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់តំបន់ឬស៊ីហ្គេមទាំងលោកនាង សូរិទ្ធិយ៉ា និងលោកហែម គីរីបាន
ក្លាយជាតួអង្គសំខាន់ក្នុងការចូលរួមបំពេញ បេសកកម្មក្នុងព្រឹត្តិការណ៍ទាំងនេះ ។
ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “43rd Sea Age Group Swimming Championships.” ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ លោកទាំង២នឹងក្លាយជាមនុស្សសំខាន់ដែលទទួល
ខុស ត្រូវក្នុងការរៀបចំព្រឹត្តិការណ៍នេះ ។
លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរង នៃសហព័ន្ធខ្មែរហែលទឹកបាននិយាយថា លោកសប្បាយចិត្តណាស់ បន្ទាប់ពីលោកបានគណៈកម្មការបច្ចេកទេស កម្រិតពិភពលោកបែបនេះ។

អត្ថបទដែលជាប់ទាក់ទង