ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេន ឃុំ លេចមុខមកវិញប្រកួតជាមួយឡុង សំណាង

44


ភ្នំពេញ:អ្នកប្រដាល់ជើងខ្លាំងថៃសេន ឃុំ(Sen Khum)ដែលបាត់មុខជាងកន្លះឆ្នាំមើកហើយនោះបានបង្ហាញ
មុខមកវិញដើម្បីប្រកួតជាមួយអ្នកប្រដាល់កម្ពុជាឡុង សំនាងក្លិបសាលវ័ន្ដកីឡា ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ សេន ឃុំគេធ្លាប់ផ្ដួលអ្នកប្រដាល់
កម្ពុជាច្រើននាក់មកហើយៗគេក៏ធ្លាប់ត្រូវអ្នកប្រដាល់កម្ពុជាវាយឲ្យសន្លប់ជាច្រើនលើកដែរ ។ អ្នកប្រដាល់ថៃរូបនេះ
ប្រើជើងទាត់បានល្អ កណ្ដាប់ដៃក៏ធ្ងន់ ឯជង្គង់ និងកែងរបស់គេមិនអាចមើលស្រាលបានដែរ ។
ចំពោះឡុង សំណាងវិញគេជាជាំងខ្លាំងមួយរូប ដែលមិនស្រួលបង្ក្រាបឡើយ ។ គេចូលចិត្តប្រើកែង និងជង្គង់
ដើម្បីផ្ដួលគូប្រកួតតែគេមិនសូវជាពូកែការពារនោះឡើយ ។ គេជាអ្នកប្រដាល់ដែលមានចិត្តធំនិងមានមហិច្ឆតារក្នុង
ការប្រើពេលវេលាខ្លីដើម្បីផ្ដួលគូប្រកួត ។
សំណាងមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៧៧ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ថៃ
សេន ឃុំវិញគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៩ដង ចាញ់៦ដង និងស្មើពិន្ទុ ១ ដង ។ ជំនួបមួយនេះជ័យជំនះបាន
ទៅអ្នកប្រដាល់កម្ពុជាឡុង សំណាង ឬ អ្នកប្រដាល់ថៃសេន ឃុំ ?

អត្ថបទដែលជាប់ទាក់ទង