ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិហារឥស្លាមមួយនៅអាមេរិកត្រូវបានដុត ដោយចេតនា កាលពីថ្ងៃអាទិត្យថ្មីៗនេះ

6


អាមេរិក៖ វិហារឥស្លាមឈ្មោះឌីយ៉ានេតនៅអាមេរិក ត្រូវបានភ្លើងឆាបឆេះនៅរសៀលថ្ងៃអាទិត្យកន្លងទៅនេះ ដែលជាឧបទ្ទវហេតុចុងក្រោយ បង្អស់នៃការដុតបំផ្លាញកន្លែងគោរពប្រណិបត្តិសាសនា នៅក្នុងប្រទេសនេះ។

ប្រភពព័ត៌មានពីTRTបានដកស្រង់សម្តីដែលលើកឡើង ពីមន្រ្តីអគ្គីភ័យម្នាក់ដែលថា អ្នកគ្រប់គ្រងនៅវិហារឥស្លាមបាន និយាយថាអគ្គិភ័យនេះត្រូវបាន ចាប់ផ្តើមដោយចេតនាហើយថា អាជ្ញាធរកំពុងស៊ើបអង្កេតរឿងនេះនេះ។ អ្នកគ្រប់គ្រងវិហារនៅវិហារDiyanet Mosque ក្រុងNew Haven, Connecticut បាននិយាយថាមន្ត្រីពន្លត់អគ្គីភ័យ បានបញ្ជាក់ថាភ្លើងឆេះត្រូវបានចាប់ផ្តើម ដោយមានចេតនាហើយ ក្រុមស៊ើបអង្កេតសហព័ន្ធបានព្យាយាម ស្វែងរកអ្នកដែលទទួលខុសត្រូវ។ ពុំមានអ្នករងរបួសឡើយក្នុងអគ្គីភ័យនេះ។

អ្នកគ្រប់គ្រងវិហារបាននិយាយនៅលើទំព័រហ្វេសប៊ុកថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការដុតបំផ្លាញ និងអំពើហឹង្សានេះនៅក្នុង កន្លែងគោរពប្រណិបត្តិសាសនា” ។

គួបញ្ជាក់ថាមជ្ឈមណ្ឌលឥស្លាម Diyanet នៅអាមេរិកនេះត្រូវបាន បង្កើតឡើងដោយជនជាតិមូស្លីមទួរគីអាមេរិកាំង ដើម្បីផ្តល់សេវាសាសនាអប់រំ និងសង្គមដល់សហគមន៍ឥស្លាមភាគច្រើន នៅតំបន់ឆ្នេរសមុទ្រអាមេរិក ភាគឦសាន។

អត្ថបទដែលជាប់ទាក់ទង