ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្លែងព្រះរាជសុន្ទរកថា ចំពោះវេទិកាអរិយ៍ធម៌អាសុីលើកទី១

33


ប៉េកាំង៖ បើតាមផេកហ្វេសប៊ុកព្រះបរមរាជវាំង បានផ្សាយថា
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានយាងជាមេដឹកនាំទី១ ក្នុងការថ្លែងព្រះរាជសុន្ទរកថា ចំពោះវេទិកាអរិយ៍ធម៌អាសុីលើកទី១ បន្ទាប់ពីសុន្ទរកថាប្រកាសបើកជាផ្លូវការនូវវេទិកាអរិយ៍ធម៏អាសុីលើកទី១ ដោយ លោក សុី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នារដ្ឋធានីប៉េកាំង វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងវេទិកានោះក៏ដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទសនានាជាច្រើនផងដែរ ។

លោកស៊ី ជីនពីង បានថ្លែងសុន្ទរកថា ដើម្បីប្រឈមមុខ នឹងបញ្ហាប្រឈមជាទូទៅ និងឈានឆ្ពោះទៅកាន់អនាគតភ្លឺស្វាងមួយ យើងមិនត្រឹមតែត្រូវការថាមពលសេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងថាមពល នៃអរិយធម៌វប្បធម៌។

លោកស៊ីា បានមានប្រសាសន៍កត់សម្គល់ថា ប្រជាជនអាស៊ីសង្ឃឹមថា នឹងរស់ដោយឥតភ័យខ្លាច, មានទំនាក់ទំនងល្អជាមួយគ្នា និងរក្សាសន្តិភាព ដែលមានតម្លៃជាងមាស៕

អត្ថបទដែលជាប់ទាក់ទង