ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល៥ថ្ងៃនេះមន្ទីរសាធារណការខេត្តព្រះវិហារធ្វើសកម្មភាពថែទាំផ្លូវថ្នល់នៅផ្លូវជាតិលេខ៦២បានប្រវែង​ ២០១,៥៦គីឡូម៉ែត្រ

52

ព្រះវិហារ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារក្នុងរយៈប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩មន្ទីរបានធ្វើសកម្មភាពថែទាំផ្លូវថ្នល់នៅផ្លូវជាតិលេខ៦២បានប្រវែង២០១,៥៦គីឡូម៉ែត្រដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

  ពាក់ព័ន្ធការងារនេះលោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថាការងារថែទាំផ្លូវថ្នល់របស់មន្ត្រីថែទាំផ្លូវនៃ​ ​មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារគិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩លេីកលេីកំណាត់ផ្លូវជាតិលេខ៦២ប្រវែង២០១,៥៦គីឡូម៉ែត្រ

ពីគីឡូម៉ែត្រ៣៦+២០០ដល់គីឡូម៉ែត្រ២៣៧+៧៦ដោយបាញ់កៅស៊ូសៀលបិទស្នាមប្រេះនិងស្រុត។

   លោកសំលាងទ្រីក៏បានសូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដេីម្បីអ្នកនិងអ្នកដ៏ទៃសូមទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នាគ្រប់ពេលវេលានិងគ្រប់ទីកន្លែង៕

 

អត្ថបទដែលជាប់ទាក់ទង