ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពហុកីឡដ្ឋានមរតកតេជោនឹង បញ្ចប់ការសាងសាង់ចុងឆ្នាំ២០២០

42


​ភ្នំពេញ:លោកថោង ខុងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកបានចុះទៅ ពិនិត្យមើលការបញ្ចប់គ្រឿងបង្គំសំខាន់ៗ នៅពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី១២ឧសភា ។

​អញ្ជើញអមដំណើរមានមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា លោកU An អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មអមស្ថានទូតចិននៅកម្ពុជា លោកZhou Waliតំណាងក្រសួងពា
ណិជ្ជកម្មចិន ។

​បើគិតពីថ្ងៃទី៣១សីហា២០១៧មកការសាងសង់ ពហុកីឡដ្ឋាននេះបានដំណើរការ២០ខែហើយៗ ការសាងសង់នេះ ត្រូវចំណាយពេលវេលា៤០ខែហេតុនេះ នៅចុងឆ្នាំ២០២០ការសាងសង់ នឹងត្រូវបញ្ចប់ជាស្ថាពរហើយ ។ការសាងសង់សម្រេចបាន៥០ភាសគរយ ហើយចំពោះការតម្លើងថាសបង្គំកៅអីអង្គុយ សម្រាចបានប្រមាណ៧០ភាគរយហើយ ។

​ការសាងសង់ពហុកីឡដ្ឋានដ៏ធំនេះបានប្រើប្រាស់ កម្លាំងពលកម្មប្រមាណ៨០០នាក់ ដែលក្នុងនោះកម្លាំងពលកម្ម និងអ្នកជំានញការចិន៥៤០នាក់ និង ខ្មែរប្រមាណជាង៣០០នាក់ ។

​លោកថោង ខុនបានមានប្រសាសន៍ប្រាប់បណ្ដាញឃោសនាថា បន្ទាប់ពីបញ្ចប់ការសាងសង់កម្ពុជានៅត្រូវ ការអ្នកឯកទេសចិនយ៉ាងហោចណាស់ រយៈពេល២ឆ្នាំទៀត គឺរហូតដល់ចប់ស៊ីហ្គេមឆ្នាំ២០២៣ ព្រោះកម្ពុជានៅឲ្យអ្នកជំនាញចិន ជួយដណ្ដុះបណ្ដាល ដល់អ្នកជំនាញកម្ពុជា ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះ ។

​អ្នកជំនាញការខ្មែរសម្រាប់គ្រប់គ្រងលើផ្នែកសំខាន់ៗ ត្រូវការរាប់រយនាក់ហេតុនេះ ពួកគេត្រូវតែមានបទពិសោធន៍ ក្នុងការគ្រប់គ្រងច្បាស់លាស់ ។

អត្ថបទដែលជាប់ទាក់ទង