ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីការិនី វ៉ាន់ ម៉ូនិច ទិញឡានទំនើប តំម្លៃ១០ម៉ឺន ដុល្លារ បន្ទាប់ពីបាត់មុខពីសិល្បៈយូឆ្នាំមក

56

ភ្នំពេញ៖ អតីតពិធីការនីរូបស្រស់ វ៉ាន់ ម៉ូនិច បានបង្ហោះវិដេអូខ្លី២ខ្សែ បង្ហាញពីល្បឿនរថយន្តតំលៃជាង១០ម៉ឺនដុល្លារ របស់ខ្លួនដែលស្វាមីទើប នឹងទិញអោយកាលពីចុងខែមុន ហើយត្រូវ បាន បើកបរសាកល្បងបានដល់ល្បឿនជិត 200km/h ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមវិដេអូដែល អតីតពិធីការនីដែលធ្លាប់មានឈ្មោះបោះសំលេងរូបនេះ បង្ហោះនៅលើ បណ្ដាញសង្គម នោះគឺរថយន្តទំនើប BMW i8 របស់នាង អាចរត់បានល្បឿនដល់ទៅ 183km/h សម្រាប់នៅផ្លូវស្រុកខ្មែរ ហើយនេះមិនទាន់ជាន់អស់ល្បឿននៅឡើយទេ។

សូមបញ្ជាក់ថា៖ ពិធីការិនី វ៉ាន់ ម៉ូនិច បាន បាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយស្រាប់តែលេចមុខជាមួយនឹងស្វាមី និងកូនម្នាក់ដែលមានទ្រព្យស្តុកស្តម ធ្វើអោយគេមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕ ដោយ៖

អត្ថបទដែលជាប់ទាក់ទង