ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជំនាញស៊ីម៉ាក់ ចុះយកគ្រាប់បែកនៅក្នុងស្រះទឹក តែត្រូវម្ចាស់រារាំង

18


ភ្នំពេញ៖ ក្នុងពេលកម្លាំងជំនាញស៊ីម៉ាក់ ទៅបន្សាបបោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទMK82 ចំនួន 1 គ្រាប់នៅក្នុងស្រះទឹក បែរជាម្ចាស់ដីចេញមុខ មកហាមមិនឱ្យយកចេញ មន្ត្រីប៉ូលីស បានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដោយពន្យល់ប្រាប់ម្ចាស់ដីថា​ រឿងដីមានជម្លោះ មិនទាន់ដោះស្រាយ អាចបន្តឈ្លោះដណ្តេីមគ្នាបន្តទៀតចុះ​ តែរឿងគ្រាប់បែក វាជារឿងសុខសុវត្ថិភាព។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2019 នេះក៏បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា ប្រហែលមកពីរដូវក្តៅខ្លាំង ឬស្អីបានជាគ្រាប់បែក ទម្លាក់ពីយន្តហោះប្រភេទMK82 ចុះត្រាំក្នុង​ទឹកស្រះហ្នឹង?

លោកអគ្គនាយកស៊ីម៉ាក់ បានបន្ថែមទៀតថា តាមពិតគ្រាប់បែកនេះ​ កប់សម្ងំក្នុងដីនោះ ជិត៥០ឆ្នាំហេីយ! អ្វីដែលចំឡែកពេលកម្លាំងជំនាញ ទៅបន្សាបបោសសម្អាតគ្រាប់បែកនេះ ម្ចាស់ដីបែរជាចេញមុខ មកហាមមិនឱ្យយកចេញ! ហេីយហេតុផលមិនមែន ស្រឡាញ់គ្រាប់បែកនេះទេ តែដីមានជម្លោះ! ខាងមន្ត្រីប៉ូលីស បានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដោយពន្យល់ប្រាប់ម្ចាស់ដីថា​ រឿងដីមានជម្លោះ មិនទាន់ដោះស្រាយ អាចបន្តឈ្លោះដណ្តេីមគ្នាបន្តទៀតចុះ​ តែរឿងគ្រាប់បែក វាជារឿងសុខសុវត្ថិភាព និងសន្តិសុខសង្គម ដូចនេះសុំចាត់វិធានការ​ យកចេញដាច់ខាត​គ្មានជំរេីសទេ! មានរឿងអញ្ចឹងៗដែរ​ ហួសចិត្ត! ។

លោកបានបន្តថា នេះក៏ជាឧទាហរណ៍តូចបំផុតមួយ ដែលកម្លាំងនគរបាលជាតិ និងកម្លាំងជំនាញសុីម៉ាក់ រួមគ្នាផ្តល់សេវាបម្រើប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សបំផុត លេីបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម!៕

អត្ថបទដែលជាប់ទាក់ទង