ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី អបអរខួប១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

91

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ​ នឹងអញ្ជើញ ជាអធិបតី អបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។

ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏នឹងមានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ពិធីនេះ នឹងមានការចូលរួម ពីមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណ ៤ពាន់នាក់។ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ​ ឆ្លងកាត់ប្រារព្ធមិទ្ទីងខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលក្នុងឱកាស រៀបចំប្រារព្ធមិទ្ទីងខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នេះផងដែរ​ ដោយអាជ្ញារាជធានីភ្នំពេញ និងធ្វើការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវនៅជុំវិញតំបន់ រៀបចំប្រារព្ធពិធី ដែលជាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវលេខ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ​ចាប់ពីម៉ោង៦៖០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

អត្ថបទដែលជាប់ទាក់ទង