ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីមានរាងស្អាតម្នាក់នេះ ដែលកំពុងល្បីល្បាញ នៅលើបណ្ដាញសង្គម ថាតើជានរណា

45

ភ្នំពេញ៖ ថ្មីៗនេះដែរ រូបភាពជាច្រើនសន្លឺករបស់នារីវ័យក្មេងស្រស់ស្អាតម្នាក់ ឈរច្រៀងនៅលើឆាកតន្ត្រី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។ អ្វីដែលបានធ្វើឱ្យមហាជនចាប់អារម្មណ៌ខ្លាំងនោះ គឺរូបរាងដ៏ស្រស់ស្អាត របស់នាងតែម្ដង ដែលមើលទៅពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ រួមទាំងមុខមាត់ដ៏ទាក់ទាញមានមន្តស្នេហ៍របស់នាងផងដែរ។ មានមហាជនជាច្រើនបាន សួតៗគ្នា តាមរយៈ បណ្ដាញសង្គមថា តើនាងគឺជានរណា កូនចៅលោកណា អ្នកតូច ឬធំ នៅក្នុងសង្គម ?
តាមពិត នាងគឺតារាល្បីមួយដួងរបស់ប្រទេសភូមា ដែលមានឈ្មោះថា Ei Chaw Po ។ កញ្ញា Ei Chaw Po កើតនៅថ្ងៃ៣ ខែមករា ឆ្នាំ ១៩៩០ ដែលសព្វថ្ងៃនេះ នាងមានអាយុ ២៩ឆ្នាំហើយ និងមានកំពស់ ១.៧ម៉ែត្រឯណោះ។

Ei Chaw Po គឺជាតារាភាពយន្ត តារាម៉ូដែល និងក៏ជាតារាចម្រៀងរបស់ប្រទេសភូមា ផងដែរ ។ នាងបានសម្តែងក្នុងខ្សែភាពយន្តជាង ២០០រឿងមកហើយ ហើយត្រូវបានគេចាត់ទុកថាជានារីដែលមាន រូបរាងស្អាត ល្អឥតខ្ចោះ ជាក្ដីប្រាថ្នារបស់នារីជាច្រើនចង់បាន ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង