ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចរឹកខ្មែរសម័យថ្មី

47


ថ្ងៃមុនមានគ្រួសារមួយដែលមានសមាជិកគ្រួសារមានជំងឺ ។ គាត់ជាអ្នកមានជំនឿចិត្តលើគ្រូពេទ្យនៅស្រុក
ខ្មែរណាស់តែទីបំផុតសមាជិកគ្រួសាររបស់គាត់ដែល មានជំងឺនោះបានស្លាប់បាតាំបង់ជីវិត ។
កើត ចាស់ ឈឺ ស្លាប់វាជារឿងធម្មតារបស់មនុស្សលោក ។តែក្រោយពីការស្លាប់នៃសមាជិកគ្រួសារនោះក្នុង
គ្រួសាររបស់គាត់មានការសោកសង្រេងជា ធម្មតាទេព្រោះការបាត់បង់សមាជិកក្នុងគ្រួសារនរណាក៏ដូចនរណាដែរ។
អ្វីដែលប្លែកបន្ទាប់ពីរឿងស្លាប់នេះអ្នកជិតខាង សាច់ញាតិ អ្នកស្គាល់គ្នាយូរ អ្នកទើបតែស្គាល់គ្នាបានមកបន្តោសគាត់
ថាទៅទុកចិត្តស្អីពេទ្យស្រុកខ្មែរបើបញ្ជូនទៅថៃ វៀតណាម ឬសឹង្ហបូរីគឺមិនស្លាប់ឡើយក្រែងមានលុយមានកាក់ដែរតើ
អ្ហី ?
នេះជារឿងមួយ ។ ២-៣ឆ្នាំក្រោយមកគ្រួសារដដែលនេះមានមនុស្សម្នាក់ទៀត ឈឹហើយលើកនេះដោយសារ
មនោគមនៃអ្នកស្គាល់គ្នាគាត់បញ្ជូនសាច់ញាតិ គាត់ទៅព្យាបាលនៅក្រៅប្រទេសមែន ។ សោហ៊ុយចាយក៏ធំ សោហ៊ុយ
ធ្វើដំណើរក៏ធំ ថ្លៃពេទ្យក៏ខ្ពស់ ។ទីបំផុតអ្នកជម្ងឺរូបនោះស្លាប់នៅស្រុកគេ ។
ក្រោយពីការស្លាប់សាច់ញាតិ អ្នកស្គាល់គ្នាបាននិយាយលើកទឹកចិត្តថាស្លាប់បែបនេះអស់ចិត្តហើយព្រោះបាន
ទៅព្យាបាលនៅពេទ្យក្រៅប្រទេស ។ នេះជាសំដីអ្នកជិតខាង រីឯសាច់ញាតិសពសូម្បីតែរកលុយដឹកខ្មោចតាមយន្ត
ហោះពីស្រុកគេមកស្រុកខ្មែរវិញក៏វេទនាដែរទីបំផុត គឺលក់ដីដឹកខ្មោចមកវិញ ។ ធម្មតាទេការដឹកមនុស្សរស់វាមិនសូវ
ថ្លៃទេតែដឹកមនុស្សស្លាប់ថ្លៃកប់ពពក ។ នេះជារឿងមួយដែលគេហៅថាអ្នកបរទេសនិយាម ។
រឿងមួយទៀតថ្ងៃមុនអង្គុយមើលប្រដាល់ស្រាប់តែលោក ពិធីករនៃកម្មវិធីនោះពិតជាអ្នកជាតិនិយមមែន ។
ពេលខ្មែរទាត់ថៃឲ្យដួលលោកពិធីកររូបនោះនិយាយថា អ្នកប្រដាល់ថៃរូបនេះដួលបះជើងលើសង្វៀនដោយសារតែ
ការទាត់ ឬដាល់របស់អ្នកប្រដាល់កម្ពុជា ។
លុះពេលថៃធ្វើឲ្យខ្មែរដួលវិញនោះ លោកពិធីករនិយាយថាថៃទាត់ ដាល់មកលើអ្នកប្រដាល់កម្ពុជាតែអ្នកប្រ
ដាល់កម្ពុជាដាក់គូទអង្គុយសិន ។ហេស កេបែបនេះគេហៅថាអ្នកជាតិនិយមមែន ។
កាលពីសតវត្សរ៍ទី២០លោកប៊ុណ្ណ ច័ន្ទម៉ុលធ្លាប់សរសេរសៀវភៅមួយ ពីចរឹកខ្មែរបែបនេះដែរ ។ តែសតវត្សរ៍
ទិ២១នេះចរឹកខ្មែរចេញ មកថ្មីៗច្រើនទៀត ។ចាំថ្ងៃណាទំនេរចាំជួយបង្ហាញ ពីចរឹកខ្មែរសតវត្សរ៍ទី២១ ។

អត្ថបទដែលជាប់ទាក់ទង