ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឆ្លងផុតវគ្គជម្រុះជុំទី២មុនគេ

15

​ភ្នំពេញ:វគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បានចាប់ផ្ដើមប្រកួតវគ្គជម្រុះជុំទី២ហើយកាលពីយប់ថ្ងៃទី៤ឧសភា ។

​ជើងខ្លាំង១៦រូបដែលឈ្នះពីការប្រកួតជម្រុះជុំទី១នោះត្រូវចម្រាញ់យក៨រូបដើម្បីប្រកួតវគ្គជម្រុះជុំទី៣បន្តទៀត ។នៅថ្ងៃប្រកួតបើឆាកដំបូងនៃវគ្គជម្រុះជុំទី២ អ្នកប្រដាល់ពូកឺ ឌឺ ម៉ន ភារម្យមកពីក្លិបការិយាល័យទី៥កងទ័ព
ជើងគោកបានខ្ទាតចេញពីការប្រកួតហើយ បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ចាន់ សាន់មកពីក្លិបតាព្រហ្មមានជ័យដោយពិន្ទុមកនោះ ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ។ភារម្យវ៉ៃចេញច្រើនតែមិនសូវមានប្រសិទ្ធភាព ឯ ចាន់ សាន់វ៉ៃចេញមួយៗតែច្បាស់និងចំគោលដៅបានល្អ ។ក្នុងចំណោមចៅក្រមទាំង៥រូបមាន៣រូបផ្ដល់
ពិន្ទុឲ្យចាន់ សាន់ឈ្នះ និង ២រូបផ្ដល់ពិន្ទុឲ្យភារម្យឈ្នះ ។ ។ភារម្យខ្ទាតចេញពីការប្រកួតហើយ ឯ ចាន់ សាន់ត្រៀមខ្លួនប្រកួតបន្តនៅជុំទី៣ទៀត ។

​ឡុង ណងសៅក្លិបសាលវ័ន្ដកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់គួន សុវណ្ណក្លិបយុវាលស្បូវតែសុវណ្ណកើតជម្ងឺគ្រុនពញវៀនមិនអាចប្រកួតបាន ។
​ស្ថានភាពបែបនេះ ណងសៅត្រូវបានដាក់ឲ្យប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់អេលីត ប៊ុនសិទ្ធក្លិបឆ្មា សសែនសុខ ។

​ការប្រកួតនេះទោះបីចាញ់ ឬ ឈ្នះក៏ឡុង ណងសៅមានកៅអីសម្រាប់ឡើងទៅប្រកួតជុំទី៣ដែរព្រោះប៊ុនសិទ្ធមកប្រកួតគ្រាន់តែដើម្បីតម្លៃខ្លួនប៉ុណ្ណោះ ។ ការប្រកួតនេះឡុង ណងសៅចាញ់ពិន្ទុអេលីត ប៊ុនសិទ្ធតែគេបានទទួលកៅអីសម្រាប់ជុំទី៣ ។

​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាឆៃ សារ៉ាចាញ់ពិន្ទុអ្នកប្រដាល់ថៃឈោក ឆៃ(Chhuok Chhai)ដោយពិន្ទុ ។
​ការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជាក្រៅក្របខ័ណ្ឌពានរង្វាន់វិញនោះង៉ែត វុធ ក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតចាញ់អ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង