ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនបរាជ័យម្ដងទៀត ឯ ព្រឿង សុជាតិសន្លប់ទឹក២

20


ភ្នំពេញ:លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៤ឧសភាអ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមេ
សថ្ងកមានរិទ្ធខេត្តស្វាយរៀងប្រកួតចាញ់អ្នកប្រដាល់ថៃឃុំ ផេត(Khum Phat)ដោយពិន្ទុដាច់បន្ទាប់ពីប្រកួតគ្នា៥ទឹក
ពេញនោះ ។
លើកនេះសេង ស្រឿនព្យាយាមប្រើកែងតែកែងរបស់គេបើមិនវ៉ៃខ្យល់គឺវ៉ៃរបងការពារ ។ អ្នកប្រដាល់កម្ពុជា
រូបនេះវ៉ៃចេញច្រើនមែនតែមិនមានប្រសិទ្ធិភាព ។ឃុំផេតគេប្រើជង្គង់ទាត់បានល្អមិនតែប៉ុណ្ណោះជើងក្រោមរបស់គេ
រឹងណាស់ព្រោះនៅទឹកទី១បន្ទាប់ពីសេង ស្រឿនសាកល្បងវាយប្រហារជើងក្រោមនោះឃុំ ផេតបានវាយសងវិញធ្វើ
ឲ្យស្រឿន លែងវាយប្រហារជើងក្រោម ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញតែម្ដង ។ លទ្ធផលចុងក្រោយឃុំ ផេតបានទទួលជ័យជំនះលើ
សេង ស្រឿនដោយពិន្ទុដាច់ ។
អ្នកប្រដាល់ចិត្តតូចព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ២នៃក្រសួងការពារជាតិត្រូវអ្នកប្រដាល់ថៃ
ឈ្មូក ផេត(Chhmouk Phat)ប្រើកណ្ដាប់ដៃវាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ ។
តាមរយៈចលនាប្រកួតនោះបង្ហាញថាអ្នកប្រដាល់កម្ពុជារូបនេះចូលក្លិបហ្វឹកហាត់បន្តិចបន្តួចបំផុត ។ បើតាម
ការឲ្យដឹងពីក្លិបមកនោះថាអ្នកប្រដាល់រូបនេះភាគច្រើននៅស្រុកកំណើតទាល់តែមានឈ្មោះប្រកួតទើបគេឡើងមក
ហាត់១ឬ២ថ្ងៃប៉ុណ្ណោះ ។
ការបរាជ័យនេះគួរតែមន្ត្រីខាងផ្គូរផ្គងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការមិនស្មោះត្រង់មួយចំនួន
របស់ក្លិប ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះនន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ធី តុង
ហ៊ីក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុទាំងមិនអស់ចិត្ត ។ អេលីត កែវឡុងប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ភិន សុទីក្លិបបូរីរាជ
សីហ៍មានរិទ្ធដោយពិន្ទុ ។សម្រាប់គូនេះគឺជារឿងចម្លែកព្រោះលោកឡុង ស៊ីលីនដែលជាគ្រូក្លិបបូរីរាជសីហ៍មានរិទ្ធធ្វើ
ជាអាជ្ញាកណ្ដាល ។ សង្ស័យតែអេលីត កែវឡុងតឲ្យ ឬ គណៈវិនិច្ឆ័យចង់ធ្វើតេស្តលោកឡុង ស៊ីលីនទេដឹង ?

អត្ថបទដែលជាប់ទាក់ទង