ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ២រួមគ្នាចែកអំណោយដល់ពលរដ្ឋជួប ការលំបាកចំនួន៧១គ្រួសារ

21

ភ្នំពេញ៖កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ ប្រធាកិត្តិយសអនុសាខា និងជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងមានការចូលរួមពីព្រះគ្រូចៅអធិការវត្ត អង្គត្រគៀត លោក លោកស្រីជាសប្បុរសជន អភិបាលរងទាំងពីរខណ្ឌ ក្រុមការងាររបស់អនុសាខាខណ្ឌ សង្កាត់ទាំង ៧ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតជីវភាពដែលមកពីសង្កាត់ចំនួន ៧ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល គឺ ១-សង្កាត់ កាកាបទី១ , ២-សង្កាត់ចោមចៅទី១ , ៣-សង្កាត់ ចោមចៅទី ២ , ៤-សង្កាត់ចោមចៅទី ៣ , ៥-សង្កាត់ កន្ទោក , ៦-សង្កាត់ភ្លេីងឆេះរទេះ និង៧- សង្កាត់បឹងធំ សរុបចំនួន ៧១ គ្រួសារ នៅក្នុងបរិវេណវត្តត្រគៀត​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

អំណោយដែលបានយកទៅផ្តល់ជូននៅពេលនោះក្នុងមួួយគ្រសារទទួលបានអង្ក ១ បេ ស្មើរនិង ៣០ គីឡូ មី ១ កេះ នំ លី លី ១ កញ្ចប់
ថវិការ ៤០ ០០០ រៀល។
ក្នុងឱកាសនោះលោកហែម ដារិទ្ទិ បានលើកឡើងថាដោយអនុវត្តតាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាថាមិនទុកអោយពលរដ្ឋណាម្នាក់ដាច់ស្បៀងដោយមន្ត្រីមូលដ្ឋានមិនបានដឹងនិងមិនបានដោះស្រាយទើបលោកតែងណែនាំមន្ត្រីមូលដ្ឋានឱ្យរាយការ មកខណ្ឌវិញពីបញ្ហាខាងលើរួចហើយលោកចុះមកចែកជូនតាមការជាក់ស្ដែងនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង