ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោមក្របខ័ណ្ឌ“ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៧៣ ត្រូវបានចុះហត្ថលេខាជាមួយប្រទេសចំនួន ១២៥ និងស្ថាប័នអន្តរជាតិចំនួន ២៩

36

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១ឧសភានេះ បានសរសែរលើផែកហ្វឺសប៊ីកថា គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ដែលត្រូវបានដាក់ចេញដោយលោកប្រធានាធិបតី Xi Jinping ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះទទួលបានលទ្ធផលវិវត្តន៍ជាក់ស្ដែងជាច្រើន។ គិតមកត្រឹមថ្ងៃទី ២៧ ខែមីនា, ក្រោមក្របខ័ណ្ឌ“ខ្សែក្រវាត់ និងផ្លូវ” កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៧៣ ត្រូវបានចុះហត្ថលេខាជាមួយប្រទេសចំនួន ១២៥ និងស្ថាប័នអន្តរជាតិចំនួន ២៩ ។
ក្រោមកិច្ចសហប្រតិបត្តិការសំខាន់ៗ ៥ នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ដែលមានដូចជាកិច្ចសម្របសម្រួលផ្នែកគោលនយោបាយ, ការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ភាពរលូននៃទំនាក់ទំនងពាណិជ្ជកម្ម, ការរួមបញ្ចូលគ្នាក្នុងវិស័យហិរញ្ញវត្ថុ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ និងវិស័យទាក់ទងឧស្សាហកម្មជាដើម បាននិងកំពុងទទួលសមិទ្ធផលជាផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់។ ខាងក្រោមនេះ យើងមកមើលអំពីគម្រោងមហិមាមួយចំនួនដែលសម្រេចបានក្នុងសកលលោកក្រោមក្របខ័ណ្ឌ“ខ្សែក្រវាត់ និងផ្លូវ”៕

អត្ថបទដែលជាប់ទាក់ទង