ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស១៥នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសាររថយន្តតួរីសដឹកអ្នកដំណើរ បើកធ្លាក់ផ្លូវ នៅក្នុងស្រុកពួក

55

មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរបានកើតឡើង នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករុនឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដោយសាររថយន្តតួរីសដឹកអ្នកដំណើរបើកធ្លាក់ផ្លូវ ទៅបុកនឹងដើមឈើ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន១៥នាក់ បានរងរបួសធ្ងន់ ស្រាល ។

លេាកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ គឺរថយន្តម៉ាកសាំយ៉ុង ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-0069 ដឹកអ្នកដំណេីរពីខេត្តត្បូងឃ្មុំ ទៅកាន់ក្រុងប៉ោយប៉ែត បើកបរពីកើតទៅលិច បើកបរស្ថានភាពងងុយដេកហេីយងក់ លុះដល់ចំណុចកើត ហេតុ បានបើកខុសផ្លូវទៅបុកគល់ដើមសង្កែ បណ្តាលឲ្យរងរបួសធ្ងន់១នាក់ ភេទស្រី របួសមធ្យម៣នាក់ ស្រីទាំង៣ នាក់ និង រងរបួសស្រាលចំនួន១២នាក់ ក្នុងនោះស្រីចំនួន៥ នាក់ ខណៈដែលរថយន្តខូចខាតមធ្យម រីឯអ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ព្រោះក្រេាយពេលកេីតហេតុ បានរត់គេចខ្លួនបាត់ ។

លេាកទេព ពុំសែន បានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានចុះវាស់វែងនៅកន្លែងកើតហេតុ ហើយបានកសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌល សុខភាពសសរស្តម្ភ មន្ទីរពេទ្យបង្អែកពួក និងពេទ្យឯកជនក្នុងក្រុងសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង