ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនប្រុសបង្កើតទាញកាំបិតប៉័ងតោកាប់បងស្រី២នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយសាររឿងទំនាស់ដីធ្លី

65

ខេត្តសៀមរាប៖ ករណី​ករណីមនុស្សឃាតដោយចេតនា បង្ក​ឡើង​ដោយ​​​ប្អូនប្រុសបង្កើត ទាញយកទាញយកកាំបិតប៉័ងតោកាប់ទៅលើបងស្រីខ្លួងឯងចំនួន២នាក់​​ បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ​ នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែមេសា ឆ្នាំ​២០១៩​ នៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ​

សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​មួ​យ​ដែល​បង្កឡើង​ដោយ​បងប្អូន​បង្កើត​បាន​កាប់​សម្លាប់​គ្នា​ដោយសារតែ​រឿង​ដីធ្លី​។ ​សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​មាន​២​នាក់ ​ទី​១.​ឈ្មោះ​ វ៉ូ ខឹម អាយុ​៤៩​ឆ្នាំ​ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ កាប់​ត្រូវ​ថ្គាម​ខាងឆ្វេង​១​កន្លែង​និង​កញ្ចឹងក​១​កន្លែង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ​ទី​២.​ឈ្មោះ​ វ៉ូ ឃុ​ត អាយុ​៤២​ឆ្នាំ​ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ កាប់​ត្រូវចំ​ថ្គាម​ខាងឆ្វេង​២​កន្លែង លើ​ត្រចៀក​១​កន្លែង បំពង់ក​១​កន្លែង ត្រចៀក​១​កន្លែង​។ ចំណែកជនសង្ស័យ មានឈ្មោះ​ វ៉ូ វន អាយុ ៤៣​ឆ្នាំ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​។​ សមត្ថកិច្ច​បន្ថែម​ថា អង្គហេតុ នៅ​ថ្ងៃទី​២០ ​ខែមេសា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​២០​នាទី ជនសង្ស័យ​បាន​ជីកដី​ដាក់​បង្គោល​ធ្វើ​បន្ទប់ទឹក នៅមុខ​ផ្ទះ​ជនរង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ស្ដីបន្ទោស ជនសង្ស័យ តបសំដី​ទៅវិញ មួយសន្ទុះ​ជនសង្ស័យ​បាន​ឡើង​ទៅ​លើផ្ទះ​យក​កាំបិតប៉័ងតោ​ចុះមក​ចាប់​ជន​រងគ្រោះ​ទី​១​បណ្តាល​ឲ្យ​ស្លាប់​តែម្ដង ឃើញ​ដូច​នោះ ជនរងគ្រោះ​ទី​២​ដែល​នៅផ្ទះ​ក្បែរ បាន​ស្រែក​ឲ្យ​គេ​ជួយ ក៏ត្រូវ​ជនសង្ស័យ រត់​ទៅ​ដេញ​កាប់​រហូតដល់​ស្លាប់​ដែរ​។

បន្ទាប់ពីកាប់បងស្រីខ្លួនឯងស្លាប់ ឃាតករជាជនដៃដល់​ ដែលបាន​កាន់​​កាំបិត​​​ប៉័ង​តោ​វែង​ប្រលាក់​ដោយ​ឈាម​​ជន​រងគ្រោះ មិនបានរត់គេចខ្លួនទេ គឺគឺនៅឈរសម្ញែងនៅ​មុខ​​ផ្ទះ​ខ្ទម​មួយ​តាម​ផ្លូវ​ជាតិ​ ​។ ​ចំណែក​កូន​ស្រី​របស់​​ជន​រងគ្រោះ ​បាន​ត្រឹម​ស្រែក​ទ្រហោយំ​​ស្ទើរ​គាំង​បេះដូងឱប​សព​អាណិត​ម្ដាយ ​​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន ​កម្លាំង​នគរបាល​មូលដ្ឋាន​ នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម ដើម្បី​រៀបចំ​សំណុំ​រឿង​ទៅ​ការិយាល័យ​ជំនាញ​ ចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង