ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងប្រពន្ធលេងបៀរប្រាប់មិនស្ដាប់ទិញសាំងទៅ​ចាក់ដុត​ ផ្ទះចោល​ សំណាងអាក្រក់ឆាបឆេះរលា​កដៃជេីង​ដងខ្លួន​ ប្រពន្ធនិងកូនតូច​ ត្រូវ​បានសមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​បញ្ជូនមកអធិការដ្ឋាននគរបាល​ស្រុក​ឧដុង្គ​

50

ខេត្ដកំពង់ស្ពឺ​ ÷ កាលពីថ្ងៃពុធ​ ១៣កើត​ ខែចេត្រ​​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៧​ ខែ​មេ​សា​ ឆ្នាំ​២០១៩​ វេលាម៉ោង១៥.៥៥នាទីនៅចំ​ណុចភូមិពន្នរ​ ឃុំភ្នំតូច​ ស្រុកឧដុង្គ​ មានករណី​ហឹ​ង្សារយកសាំងបំណងចាក់ដុតផ្ទះ​ចោល​ បង្ករដោ​យឈ្មោះ​ ចិន ចឺ​ ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ រស់​នៅ​ភូមិឃុំកើតហេតុខាងលើ បានយកប្រេង​សាំ​ងចំ​ណុះ​ កន្លះលីត្រ​ ដាក់ក្នុងដបទឹកសុទ្ធ​ យកទៅ​ចាក់ដុតផ្ទះចោល​«ទីតាំង​លេងល្បែង​បៀរ»និង​បានហៀរកំពប់ខ្ទៀតទៅលេី​ប្រពន្ធឈ្មោះ​ អាន អេង អាយុ៣៨ឆ្នាំ​ និងកូនតូចឈ្មោះ​ ចឺត សំនៀងភេទប្រុស អាយុ​ មួយខួបកន្លះ​ បណ្តាលអោយរង​របួសប្រពន្ធរលាកជើងខាងស្តាំ ដងខ្លួន​ ចង្កេះ​ ចំ​ណែ​កកូនតូច​រលាកកំប៉ះគូទនឹងកំភួនជើងខាង​ឆ្វេង​។

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​នគរបាល​ថាមុនកេីត​ហេ​តុ​ លោកប្ដី​តែងតែហាមប្រាមប្រពន្ធមិនឲ្យទៅ​លេ​ងបៀរ​ ព្រោះបាយទឹកមិនសូវបានធ្វេីតាមពេ​លកំណត់​ តែលោកស្រីប្រពន្ធនៅ​តែលួចបៀរ​ដ​ដែ​ល​ លេងលក្ខណៈ​ ២០០​ រៀល​ ៥០០​ រៀល​ ញៀ​នដោយការអផ្សុក​ ​លេងនៅផ្ទះឈ្មោះ​ កាង ផល​ ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ រស់នៅភូមិឃុំខាង​លើ បញ្ជាក់​ផងដែរម្ចាស់ផ្ទះនិងអ្នកភូមិត្រូវបាន​ន​គរបាល​ប៉ុស្តិ៍​ធ្លាប់​ធ្វើ​ការ​ណែនាំ​អោយឈប់លេង​បៀ​រព្រោះអាចប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសា​រ​ អាចឈានទៅជាអំពេីហឹង្សាក្នុងគ្រួសារ​ ​ដោ​យ​ទ្រាំមិនបាននូវទ​ង្វេី​ព្រហេីនរ​ប​ស់ប្រពន្ធ​ លោ​ក​ប្ដីចិត្ដខ្លាំងក៏សំរេចចិ​ត្ដទិញប្រេង​សាំង​កន្លះលីត្រ​ យ​កទៅដុតផ្ទះ”ទីតាំងកន្លែ​ងលេងបៀរ”ចោលតែម្ដ​ង​។

ក្រោយទិញសាំងរួច​ក៏ដេីរសំដៅទៅផ្ទះ​ខា​ង​លេី​ពេលទៅដល់ក៏យកសាំងជះ​ ចៃដន្យសាំង​ខ្ទៀត​ពេញខ្លួនប្រាណប្រពន្ធ​ និងកូនហេីយក៏កេះដែកកេះបញ្ចេះភ្លេីងបោះបណ្តាលអោយភ្លេីងឆាបឆេះទៅលេីប្រពន្ធនិងកូនតែម្តង​ ក្រោយហេតុ​ការណ៍​ត្រូវ​បានប្រជាពលរ​ដ្ឋ​នាំគ្នាជួយពន្លត់និងសង្រ្គោះប្រពន្ធ​ កូនតូចបានទាន់ពេលវេលា។

បច្ចុប្បន្នជនសង្ស័យ​ត្រូវសមត្ថកិច្ចធ្វេីការឃាត់​ខ្លួន​បញ្ជូនមកអធិការដ្ឋាននគរបាល​ស្រុក​ឧដុង្គ​ ដេីម្បី​ធ្វើ​ការ​សាកសួរ​បន្ថែ​ម​ជុំវិញ​ករណី​ខាងលើ​ និងក​សាងសំណុំរឿងប​ញ្ជូនមកកាន់ការិយាល័យជំនា​ញខេត្ដ​ មានចំណាត់ការបន្ដ៕

អត្ថបទដែលជាប់ទាក់ទង