ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបែនដឹកដីដាច់ហ្រ្វាំងបុក​រះ​ ម៉ូតូ ស្លាប់​ ០២នាក់​ និងរបួសធ្ងន់​ ០៣នាក់​

32

​ត្បូងឃ្មុំ​ ៖​ នៅវេលា​ម៉ោង​ ​០៨​ ព្រឹក ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៩​ មានរថយន្ត​បែន​ដឹក​ដី​ ០១គ្រឿង​ ជាន់​ហ្វ្រាំង​មិន​ស៊ី​ រេ​ចង្កូត​បុក​ម៉ូតូ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​និង​ជ្រុល​ទៅ​បុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០​២​នាក់​ និង​មនុស្ស​ ០​៣​នាក់​ទៀត​ រង​របួសធ្ងន់​ នៅលើ​ផ្លូវជាតិ​លេខ​៧​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​ ១៥៥-១៥៦​ ស្ថិត​នៅ​ភូមិ​ត្រពាំង​គូរ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភពពីមន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ (​បែន​ដឹក​ដី​)​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ប្រុស​ លី​ណា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ពណ្ណរាយ​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​ (គ្មាន​របួស​)​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ បាន​បុក​ម៉ូតូ​ចំនួន​ ០៥​គ្រឿង​ រួមមាន​ ៖​ ១.​ ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​(​ឈប់​នៅ​ស្ងៀម​)​ អង្គុយ​លើ​ម៉ូតូ​ដោយ​ឈ្មោះ​ ម៉ៅ​ ស្លេះ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចាម​ នៅ​ភូមិ​អង្គរ​ជា​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​របួសធ្ងន់​)​ អោប​កូន​នៅ​ពីមុខ​ ឈ្មោះ​ ស្លេះ​ សា​ហ្វី​កា​ ភេទ​ស្រី​ អាយុ​០៣​ឆ្នាំ​ ជនជាតិ​ចាម​ នៅ​ភូមិ​ឃុំ​ជាមួយ​ (​របួសធ្ងន់​),​ ២.​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 1G-0211​ (​បញ្ឈរ​ស្ងៀម​),​ ៣.​ ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ​ត្បូងឃ្មុំ​ 1C-1710​ (​ បញ្ឈរ​ស្ងៀម​),​ ៤.​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 1C-4423​ (​បញ្ឈរ​ស្ងៀម​)​ និង​៥.​ ម៉ូតូ​ម៉ាកយា​ម៉ា​ហា​(​ស៊ី​រុស​)​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ​(​បញ្ឈរ​ស្ងៀម​)​ អង្គុយ​លើ​ម៉ូតូ​ដោយ​ ឈ្មោះ​ ប្រុស​ សេន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ត្រពាំង​ដុំ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​)​ អោប​កូន​ឈ្មោះ​ សេន​ សិ​ដ្ឋ​ ភេទ​ប្រុស​ អាយុ​០៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ឃុំ​ជាមួយ​ (​របួសធ្ងន់​)​ និង​អ្នកថ្មើរជើង​ម្នាក់​ឈ្មោះ​ យស់​ ប៊ុ​ន​ថន​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​)​ និង​បុក​សំ​យ៉ាប​ផ្ទះ​ឈ្មោះ​ សុខ​ សា​ផេង​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ត្រពាំង​គូរ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ដដែលបាន​បន្ត​ទៀតថា​ ក្នុង​ហេតុការណ៍​ខាងលើ​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ ០១​គ្រឿង​ (កំរិត​ស្រាល)​ ម៉ូតូ​ ០៤​គ្រឿង​ (កំរិត​ធ្ងន់​) និង​០១​គ្រឿង​ទៀត​ (កំរិត​ស្រាល)​ និង​ខូចខាត​សំ​យ៉ាប​ផ្ទះ​ និង​ឥ​វ៉ា​ន់​មួយ​ចំនួន​ មនុស្ស​ស្លាប់​ ០២​នាក់​ ​(​ស្រី​០១​នាក់​)​ របួសធ្ងន់​ ០៣​នាក់​ ​(​ស្រី​០១​នាក់​)​ ៕

អត្ថបទដែលជាប់ទាក់ទង