ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បក្ខពួកក្រុមជើងខ្លាំងដាវសាម៉ូរ៉ៃម្នាក់ទៀត

68

កំពង់ឆ្នាំង៖ នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ៨ និង ២០ នាទី កំលាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យ១នាក់ទៀតហើយ ក្នុង ករណីហិង្សាដោយចេតនា នៅចំនុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ៤០ នាទី។

ដោយក្រុមក្មេងទំនើងទាំងនេះបានដេញ កាប់ចាក់គ្នាដោយប្រើប្រាសដាវសាម៉ូរ៉ៃ ចំនុចផ្លូវចូលវត្ត ត្រឡែង កែង ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា នៅព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៩​នេះ​ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយនិង​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក រួមទាំងនគរបាលប៉ុស្តិ៍ បានសហការចុះបង្ក្រាបបទល្មេីស​ និងអនុវត្តតាមសាលដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង​ ចំនួន៣ករណី​ ដោយបានឃាត់ជនសង្ស័យចំនួន៣នាក់គឺ៖

១-​ ករណីវាយតប់គ្នាទៅវិញទៅមក​ នៅចំណុចសាលាបុណ្យខ្លាកូន​ ភូមិផ្សារត្រាច​ ឃុំលង្វែក​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០១៩​ (ថ្ងៃបុណ្យចូលឆ្នាំទីបី)​ ដោយឃាត់ខ្លួន ជន​សង្ស័យឈ្មោះ​ ប្រាក់​ គង់​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ទីលំនៅភូមិផ្សារត្រាច​ ឃុំលង្វែក​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។

២-​ អនុវត្តតាមដីកា​ចំនួន២​ ដោយឃាត់ខ្លួន​ បានជនសង្ស័យចំនួន២នាក់​ ភេទប្រុស គឺឈ្មោះ​ ហ៊ុន ធីន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ នៅភូមិបឹងស្ទេង​ ឃុំជៀប​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨កន្លងទៅ និងឈ្មោះ​ ជាង គីមសុីម​ នៅភូមិដំណាក់អំពិលឃុំក្រាំងស្គារ​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ពីបទហឹង្សា​ ដោយចេតនាកាលពីថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៦​ មានស្ថានទម្ងន់ទោស។

សូមបញ្ជាក់ថា នគរបាលខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​២៖៣០នាទី​ រសៀល​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ដែលជា ​អ្នក​ក្លាហាន​ ស្បែកដាចកាន់ដាវសាម៉ូរ៉ៃ ដេញកាប់​ចាក់​គ្នា​នៅ​វត្ត​ត្រឡែង​កែង​ ខេត្ត​កំពង់​ឆ្នាំង​ ហើយ​ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា​ ជនសង្ស័យ​ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ករណីហិង្សាដោយចេតនា​ នៅចំណុចខ្លាកូនភូមិផ្សារត្រាច ឃុំលង្វែក​ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤០​នាទី​ល្ងាច ។

សូម​បញ្ជាក់​ថា​ ក្រុម​ក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែង កែង ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ ជជនសង្ស័យជាបក្ខពួកដទៃ​ទៀត​ ។

ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថ្ងៃ សំរាប់ថ្ងៃចូលឆ្នំាថ្មីនេះ គ្រប់គ្នាៗតែងតែសប្បាយរីករាយរំាលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយផងដែរ តែផ្ទុះទៅវិញបែរជាមានមនុស្សមួយចំនួនបែរជាបង្ករឿងរ៉ាវទាស់ឈ្លោះគ្នាទៅវិញ ដោយយោងទៅតាមគណនីហ្វេសប៊ុក Yin Pheav បានជួបហេតុការណ៍នោះ ហើយបានថតវីដេអូពីក្នុងរថយន្ត ដោយផ្តិតរូបក្មេងទំនើងជាច្រើននាក់ ដេញកាប់យ៉ាងសាហាវ បណ្តាលឲ្យមានរបួសផងដែរ។

ក្មេងស្ទាវ២ក្រុម បានលើកគ្នា មកកាប់គ្នាយ៉ាងសាហាវ នៅថ្ងៃចូលឆ្នាំទី៣ នៅវត្តត្រឡែងកែង ដោយក្នុងនោះមហាជនបានសម្តែងការមិនពេញចិត្តចំពោះទង្វើក្មេងៗទាំងនោះ និងសំណូមពរអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្ក ដោយសារតែមានទាំងរូបភាពនិងវីដេអូយ៉ាងច្បាស់ជាភស្តុតាង។

ចូលឆ្នាំ កាន់ដាវ មានន័យថាប៉ុនប៉ងមនុស្សឃាត ឬក៏ មានបំណងបង្ករបួសស្នាមដល់អ្នកដ៏ទៃ៕

អត្ថបទដែលជាប់ទាក់ទង