ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី 1 នៃបុណ្យចូលឆ្នាំ អគ្គិភ័យឆេះផ្ទះ 5 ខ្នង ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន

47

នាយកដ្ឋាននគរបាលពន្លត់អគ្គីភ័យបង្ការនិងសង្គ្រោះអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ១០កើតខែចេត្រឆ្នាំកុរឯកស័ក ព.ក២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសាឆ្នំា២០១៩ មានករណីគ្រោះអគ្គិភ័យកើតឡើងជាច្រើនករណីនៅទូទាំងរាជធានីភ្នំពេញ្ដា និងខេត្ត ប៉ុន្តែក្នុងហេតុការណ៍នោះ មិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស នោះទេ គ្រាន់កែបោះបង់ទ្រព្យសម្បត្តិ យ៉ាងច្រើនផងដែរ។

ថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មី ៖ ទូទាំងប្រទេសមានគ្រោះថ្នាក់អគ្គីភ័យកើតឡើងចំនួន០៥លើក និងផ្ទះចំនួន ០៥ខ្នងរងការខូចខាតស្ទើរទាំងស្រុង។

រាជធានី ខេត្តខាងក្រោម ១ . រាជធានីភ្នំពេញចំនួន០២លើកខូចខាតផ្ទះតិចតួច (ដោយសាទៀនធូប០១លើក និងផ្ទុះកំប៉ុងហ្គាស់០១ លើក)។ ២ . ខេត្តតាកែវចំនួន០១លើក ឆេះផ្ទះ០១ខ្នងទាំងស្រុង(កូនដុតផ្ទះខ្លួន ឯង) ជនសង្ស័យសមត្ថកិច្ចបានឃាត់ ខ្លួនហើយ ។ ៣ . ខេត្តកំពងចាម០១លើកឆេះផ្ទះ០១ខ្នង (មូលហេតុឆ្លងចរន្តអគ្គិសនី) ។ ៤ . ខេត្តឩត្តមានជ័យ ០១លើក (ពុំដឹងមូលហេតុ)។

ករណីអគ្គិភ័យទាំងប្រាំលើកខាងលើ ពុំបណ្តាលឲគ្រោះថ្នាក់ ដល់មនុស្សឡើយ ៕

អត្ថបទដែលជាប់ទាក់ទង