ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីទទួលអំណរទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវត្តភ្នំ

23

​ភ្នំពេញ៖ ក្រុមព្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ,អាជ្ញាធរខណ្ឌ សង្កាត់,មន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធក្រោមឧិវាទរាជធានីភ្នំពេញ បានកំណតឪយករមណីយ៌ដ្ឋានវត្តភ្នំជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ដែលមកជំនួសឆ្នាំចាស់ដោយសង្គ្រាន្តចូលមកនៅថ្ងៃអាទិត្យ១០កើតខែ ចេត្រត្រូវនឹងថ្ងៃទី១៤មេសា ឆ្នាំ២០១៩វេលាម៉ោង១៥និង១២នាទី។
​លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីនិងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី ដែលអញ្ជើញជាអធិបតីនាឧិកាសនោះ ក៏បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសន្តិភាព។ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋក៏ដូចរំលឹកឡើងវិញពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាង ឡើងក្នុងរយះពេល១ឆ្នាំកន្លងមកដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុងទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ពន្ធ័,ក៏ដូចជាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបរិស្ថាន សោភណ្ឌភាពក្នុងរាជធានីភ្នំពេញផងដែរ។ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មីសូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និង
និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្នាំថ្មីព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។នាឧិកាសនោះ លោកក អភិបាលនិងលោកស្រី,លោក ប្រធានក្រុមប្រឹក្សានិងលោកស្រីរួមនឹងមន្ត្រីរាជការ​បានទស្សនាស្ដង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ជាតិជាច្រើន។ប្រជាពលរដ្ឋច្រើនកុះកបានចូលរួមលេងល្បែងប្រជាប្រិយ៏កំសាន្ត ដោយរីករាយមានទាញព្រាត់,លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែង និងរាំលេងជាដើមក្នុងសង្គ្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងផ្តល់ឧិកាសកំសាន្តសប្បាយដល់បងប្អូនប្រជាពលរដ្ឋយើងដែលមិនបានអញ្ជើញទៅស្រុកកំណើត។
លោក ឃួង ស្រេង​ បានថ្លែងថា៖យើងបានសប្បាយរីករាយនា ពេលនេះ គឺដោយសារយើងមានសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

​ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយះពេល៣ថ្ងៃនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវជន យុវនារី សិស្សនិស្សិត កម្មករ កម្មការនី​ត្រូវគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គីភ័យដោយប្រុងប្រយត្ន៏ចំពោះភ្លើងទៀនធូប ភ្លើង ចង្រ្គាន ចរន្តអគីសនីនិងចូលរួមលេងល្បែងប្រជាប្រិយ៏គ្រប់ប្រភេទ ដោយជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃឬវាយដោយរំពាត់ទៅលើអ្នកដំណើរ ឬជិះម៉ូតូបង្ហោះតាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរសក្ត៏សមជាកុលបុត្រ កុលធិតាខ្មែរប្រកបដោយសិលធម៌ និងគុណធម៌។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ឆ្នាំ នេះ ប្រព្រឹត្តទៅស្របពេលដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សំរាប់និតិកាលទី៦នៃរដ្ឋសភា និងនៅក្នុងបរិការណ៏ដែលរាជរដ្ឋាភិបាលបន្តទទួលនូវទំនុកចិត្តដ៏ច្រើនលើសលប់ចេញពីឆន្ទះរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការដឹកនាំប្រទេសជាតិសំរាប់រយះពេល៥ឆ្នាំបន្តទៀតជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ក្នុងការបំរើប្រជាជនទ្វេដង ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៏ និងជំរុញការអនុវត្តការកែទំរង់កាន់តែស៊ីជំរៅ និងទូលំទូលាយក្នុងគ្រប់វិស័យឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទះ និងបំណងប្រាថ្នាដ៏ពិសិទ្ធរបស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង