ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យបំផ្លាញផ្ទះប្រជាជនអស់២ខ្នងនៅ ខណ្ឌច្បារអំពៅយប់មិញ

22

ភ្នំពេញ ៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាជនអស់ចំនួន២ខ្នងទាំងស្រុង ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រុំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះ។
តាមសម្ដីស្ត្រីជាម្ចាស់រងគ្រោះបាននិយាយរៀបរាប់ថាមុនកើតហេតុ ក្រុមគ្រួសារគាត់បាននាំគ្នាចូលសម្រាកដូចរាល់ដូចសព្វដងអ៊ីចឹង ខណៈពេលតែដេកលង់លក់នារាត្រីកាលដ៏ស្រួល នោះស្រាប់តែទុស្សេខ្សែរភ្លើងបង្កជាអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ តែម្ដងធ្វើឲ្យរូបគាត់ ព្រមទាំងប្ដី និងកូនស្រី នាំគ្នារត់ចេញពីក្នុងផ្ទះយ៉ាងប្រញ៉ាប់ប្រញាល់ទាំងមិនបានយករបស់របបក្នុងផ្ទះសូម្បីតែបន្តិច ។
ជាមួយគ្នានោះ បងប្អូនអ្នកជិតខាងក៏បានខំប្រឹងជួយយកទឹកជះពន្លត់ជាច្រើននាក់តែនៅមិនរលត់ ព្រមទាំងបានទាក់ទងទៅខាងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ តែដោយសារផ្ទះរងគ្រោះមានលក្ខណះសង់ឡើងពីឈើ ប្រក់សង្កសី ទើបបណ្ដាលឲ្យឆាបឆេះយ៉ាងឆាប់រហ័ស រហូតអស់ផ្ទះចំនួន២ខ្នងទាំងស្រុង បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ក៏ដោយ ។
ក្នុងករណីអគ្គីភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ដោយខូចខាតផ្ទះឈើ ប្រក់សង្កសីចំនួន២ខ្នង ម៉ូតូ២គ្រឿង និងសម្ភារៈក្នុងផ្ទះទាំងស្រុង ដែលបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់ចំនួន០៦ឡាន៕

អត្ថបទដែលជាប់ទាក់ទង