ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃគង់នៅវត្តប៉ាក់ខ្លង ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងផ្សឹកទាំងបង្ខំ ពីបទរំលោភលើអនីតិជន

65


កោះកុង : សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ព្រះសង្ឃមួយអង្គគង់នៅវត្តសមុទ្រធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី ១១ ខែមេសាឆ្នាំ ២០១៩ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៩ឆ្នាំ ។

សមត្ថកិច្ចបានដឹងថា ឈ្មោះ រស់ សារ៉ាន់ ភេទប្រុស អាយុ ៧៩ឆ្នាំ ។ ការឃាត់ខ្លួននេះធ្វើឡើងដោយសារតែជនសង្ស័យបានរំលោភសេពសន្ទវៈបានសម្រេចចំនួន៣ដង ទៅលើក្មេងស្រីឈ្មោះ ណ.ស.ឌ ភេទស្រី អាយុ ៩ឆ្នាំ កាលពីវេលាម៉ោង ៩ព្រឹក នាថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តប៉ាក់ខ្លង ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ច បានចាប់ផ្សឹក និងបានធ្វើការសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង