ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់​ ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន

53

(បន្ទាយមានជ័យ) : ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០០ និង ៣០នាទី នៅចំណុចម្តុំកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ។
លោកវរសេនីយ៍ទោ អ៊ុំ សាខន បានអោយដឹងថា ៖ នៅវេលាម៉ោង ០០ និង ៣០នាទី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោកបានទទួលព័ត៌មានស្តីពីករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញាររងអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង ។ ពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចសង្ស័យខាងលើ បានឃើញជនសង្ស័យ ០១ក្រុម កំពុងនិងប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ រួមមាន ៖ ១-ឈ្មោះ មួន ផានិត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ដាវ ថាញ់ហ៊ុង (ហៅ ឡុង ហៅ យួន) ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣-ឈ្មោះ សន សា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេរ បច្ចុប្បន្នរស់នៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤-ឈ្មោះ ម៉ៅ ហៀង ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៥-ឈ្មោះ កូវ ធី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៦-ឈ្មោះ ឡុញ ធីតា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ស្បែកជើង បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៧-ឈ្មោះ យិន សុគន្ធ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៨-ឈ្មោះ ចាន់ សុរស់ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៩-ឈ្មោះ តូច ចំរើន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ១០-ឈ្មោះ សុខ ថេត ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ បច្ចុប្បន្នរស់នៅភូមិស្វាយដង្គំ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ បានចាប់យកវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០១កូនថង់ ស្មើ ០.១៨ក្រាម -កាំបិតប៉ាំងតោ ចំនួន ០១ -បន្តោងលោហធាតុ ចំនួន ០១ -ទូរស័ព្ទដៃ ចំនួន​ ០៦គ្រឿង​(០៤គ្រឿងខូច) -នាឡិកាដៃ ចំនួន ០២គ្រឿង ។ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមការធ្វើតេស្តទឹកនោម ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង