ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តLexus RX 300 បុកជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរស ១នាក់ ស្លាប់

25

ព្រះសីហនុ៖ នៅថ្ងៃទី១២មេសា២០១៩ វេលាម៉ោង ១២:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តLexus RX 300 និងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរស ០១នាក់ មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៤-១៨៥ ស្ថិតក្នុងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍ពីនគរបាលស្រុកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ០១ គ្រឿងម៉ាក LEXUS RX 300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Q~2636 មានទិសដៅ ពី ភ្នំពេញ ទៅក្រុងព្រះសីហនុ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ )បានបុកម៉ូតូ ០១ គ្រឿងដែលមានទិសដៅផ្ទុយគ្នា ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1HD- 1698 បើកបរដោយឈ្មោះ ហំ រ៉ូហ្សា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបណ្តាលអោយឈ្មោះ ហំ រ៉ូហ្សា អ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្នវត្ថុុតាងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត LEXUS RX 300 បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង