ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកពានរង្វាន់សម្ដេចក្រឡាហោម: សាធារណការណ៍ដេញប្រកិតមហាផ្ទៃ

98

    ភ្នំពេញ:ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វានសម្ដេចក្រឡាហោមស ខេងលើកទី៦ឆ្នាំ២០១៩បានធ្វើនៅ
ថ្ងៃទី១១មេសានាមជ្ឈមណ្ឌលហែលទឹកពហុកីឡដ្ឋានមរតកតេជោ ។
    ព្រឹត្តិការណ៍នេះឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោមស ខេង ។ លោកហែម គីរីអគ្គលេខាធិការសហ
ព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាមានកីលាករ-កីឡាការិនីចូលរួមចំនួន៧០នាក់ដែលក្នុងនោះកីឡាការិនី១៩នាក់ និង
កីឡាករជនពិការមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចំនួន៩នាក់ មកពី៩សមាគម-ក្លិប។
    វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៥គឺជនពិការមួយវិញ្ញាសា កុមារអាយុក្រោម១៣ឆ្នាំមានកុមារា២វិញ្ញា
សានិងកុមារី២វិញ្ញាសា ។យុវជនអាយុក្រោម១៨ឆ្នាំមានបុរស២វិញ្ញាសា នារី២វិញ្ញាសា និង កីឡាជំនាញគឺបុរស៤
វិញ្ញាសា និង នារី២វិញ្ញាសា ។
    ចំពោះលទ្ធផលនៃការប្រកួតក្រសួងមហាផ្ទៃនៅតែដណ្ដើមបានមេដាយនាំមុខគេដដែលគឺដណ្ដើមបាននមេ
ដាយមាសចំនួន៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ។ក្រសួងសាធារណការណ៍ដែលដេញតាមពីក្រោយនោះ
បានមេដាយមាស៤គ្រឿងមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន
មេដាយមាស២គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង ។សាលាខេមវីដបានមេដាយមាស២គ្រឿង និងប្រាក់២គ្រឿង
ក្រសួងពត៌មានបានមេដាយមាស២គ្រឿងប្រាក់១គ្រឿង សំរិទ្ធ១គ្រឿង ។ ជនពិការមកពីគណៈកម្មាធិការជាតិប៉ារ៉ា
ឡាំពិកកម្ពុជាបានមេដាយមាស១គ្រឿងប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ។
    លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថាលោកនឹងរៀបចំ
ព្រឹត្តិការណ៍នេះឲ្យបានមុថ្ងៃចូលឆ្នាំជារៀងរាល់ឆ្នាំ ។សូបបញ្ជាក់ថាសម្រាប់មេដាយមាសបានទទួលរង្វានអមមេដាយ
ចំនួន៣០០.០០០រៀល មេដាយប្រាក់២០០.០០០រៀល និងមេដាយសំរិទ្ធបាន១០០.០០០រៀល ។ចំពោះអ្នកដែលមិន
បានចំណាត់ថ្នាក់បានរង្វាន់លួងចិត្តម្នាក់ៗ២០.០០០រៀលដែរ ។

អត្ថបទដែលជាប់ទាក់ទង